ព្រះត្រៃបិដក ភាគ ២៩

[​៦​]​ ​ព្រះមានព្រះភាគ​ត្រាស់​តប​ថា​ ​ម្នាល​អ្នកមាន​អាយុ​ ​ព្រោះ​ការ​អស់​ទៅ​នៃ​កម្ម​ ​និង​ភព​ ​ដែល​មា​នន​ន្ទី​ជា​ឫសគល់​ ​និង​ការ​អស់​ទៅ​ព្រម​ ​នៃ​សញ្ញា​ ​និង​វិញ្ញាណ​ ​ព្រោះ​រលត់​ស្ងប់​រម្ងាប់​វេទនា​ទាំងឡាយ​ ​យ៉ាងនេះ​ ​បាន​ជាត​ថា​គត​ ​ដឹង​នូវ​មគ្គ​ជា​គ្រឿង​រួចចាក​កិលេស​ ​នូវ​ផល​ជា​គ្រឿង​ផុត​ចាក​កិលេស​ ​និង​ព្រះនិព្វាន​ ​ជាទី​ស្ងាត់​ចាក​កិលេស​ ​របស់​សត្វ​ទាំងឡាយ​។​ ​

​ឧប​នេយ្យ​សូត្រ​ ​ទី៣​


 [​៧​]​ ​លុះ​ទេវតា​នោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​ជីវិត​ ​គឺ​អាយុ​ ​(​របស់​សត្វ​ទាំងឡាយ​)​ ​តិចតួច​ពេក​ណាស់​ ​ដ្បិត​ជរា​ ​តែង​នាំចូល​ទៅ​រក​ ​(​សេចក្តី​ស្លាប់​)​ ​កាលបើ​សត្វ​ ​ដែល​ត្រូវ​ជរា​នាំចូល​ទៅ​ជិត​ ​(​សេចក្តី​ស្លាប់​)​ ​ហើយ​ ​នឹង​រក​អ្វី​ជ្រកកោន​ពុំ​មាន​ឡើយ​ ​កាលបើ​បុគ្គល​ ​បាន​សំឡឹង​ឃើញ​ភ័យ​នុ៎ះ​ ​ក្នុង​សេចក្តី​ស្លាប់​ហើយ​ ​គួរតែ​ធ្វើបុណ្យ​ទាំងឡាយ​ ​ដែល​ជា​គុណជាត​នាំ​សុខ​មក​ឲ្យ​។​
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636848356677738647
ទៅកាន់ទំព័រ៖