ព្រះត្រៃបិដក ភាគ ២៩

​[​៨​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ជីវិត​ ​គឺ​អាយុ​ ​(​របស់​សត្វ​ទាំងឡាយ​)​ ​តិចតួច​ពេក​ណាស់​ ​ដ្បិត​ជរា​ ​តែង​នាំចូល​ទៅ​រក​ ​(​សេចក្តី​ស្លាប់​)​ ​កាលបើ​សត្វ​ ​ដែល​ត្រូវ​ជរា​នាំចូល​ទៅ​ជិត​ ​(​សេចក្តី​ស្លាប់​)​ ​ហើយ​ ​នឹង​រក​អ្វី​ជ្រកកោន​ ​ពុំ​មាន​ឡើយ​ ​កាលបើ​បុគ្គល​សំឡឹង​ឃើញ​ភ័យ​នុ៎ះ​ ​ក្នុង​សេចក្តី​ស្លាប់​ហើយ​ ​ជា​អ្នក​ប្រាថ្នា​សេចក្តី​ស្ងប់​ ​ត្រូវតែ​លះបង់​អាមិសៈ​ ​ក្នុង​លោក​ចេញ​។​

​អ​ច្ចេ​និ្ត​សូត្រ​ ​ទី៤​


 [​៩​]​ ​ទេវតា​នោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​កាល​ទាំងឡាយ​ ​តែង​កន្លង​ផុត​ទៅ​ ​រាត្រី​ទាំងឡាយ​ ​តែង​ឆ្លង​ហួស​ទៅ​ ​ជំនាន់​នៃ​វ័យ​ទាំងឡាយ​ ​តែង​លះបង់​នូវ​លំដាប់​ ​កាលបើ​បុគ្គល​បាន​សំឡឹង​ឃើញ​ភ័យ​នុ៎ះ​ ​ក្នុង​សេចក្តី​ស្លាប់​ហើយ​ ​គួរតែ​ធ្វើបុណ្យ​ទាំងឡាយ​ ​ដែល​ជា​គុណជាត​នាំ​សុខ​មក​ឲ្យ​។​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636848357032098915
ទៅកាន់ទំព័រ៖