ព្រះត្រៃបិដក ភាគ ២៩
ជាគរសូត្រ ទី៦
[១៣] លុះទេវតានោះឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ធម៌ជាគ្រឿងលក់របស់ពួកបុគ្គលដែលកំពុងភ្ញាក់ មានប៉ុន្មាន ធម៌ជាគ្រឿងភ្ញាក់ ក្នុងពួកបុគ្គលដែលលក់ មានប៉ុន្មាន បុគ្គលប្រឡាក់ធូលី គឺកិលេស ព្រោះធម៌ប៉ុន្មាន បុគ្គលស្អាតបាន ព្រោះធម៌ប៉ុន្មាន។
[១៤] ព្រះមានព្រះភាគត្រាស់តបថា នីវរណៈ ទាំង៥ ជាគ្រឿងលក់របស់ពួកបុគ្គល ដែលកំពុងភ្ញាក់ ឥន្ទ្រិយទាំង៥ ជាគ្រឿងភ្ញាក់ក្នុងពួកបុគ្គលដែលលក់ បុគ្គលតែងប្រឡាក់ធូលី ព្រោះនីវរណធម៌៥ តែងស្អាត ព្រោះឥន្ទ្រិយ៥។
អប្បដិវិទិតសូត្រ ទី៧
[១៥] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ID: 636848358113590773
ទៅកាន់ទំព័រ៖