ព្រះត្រៃបិដក ភាគ ២៩

​លុះតែ​បុគ្គល​ពួក​ណា​ ​មាន​ខន្តី​ ​ចូល​ទៅ​រម្ងាប់​កិលេស​ ​មាន​រាគៈ​ ​ជាដើម​ ​ក្នុង​អរិយធម៌​ ​ទើប​បុគ្គល​ពួក​នោះ​ ​លះបង់​នូវ​រាងកាយ​ ​ជា​របស់​មនុស្ស​ ​ហើយនឹង​ចូល​ទៅ​បំពេញ​នូវ​កាយ​ ​ជា​របស់​ទេវតា​បាន​។​

​ទុ​តិ​យប​ជ្ជុ​ន្ន​ធីតុ​សូត្រ​ ​ទី១០​


 [​១៣៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​ ​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​ ​ជិត​ក្រុង​វេសាលី​។​ ​គ្រានោះ​ ​កាលដែល​វេលា​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​ទេវតា​ ​ឈ្មោះ​ ​ចុល្ល​កោ​កន​ទា​ ​ជា​ធីតា​នៃ​ ​ប​ជ្ជុ​ន្ន​ទេវរាជ​ ​មាន​រស្មី​ដ៏​ល្អ​ ​ញុំាង​មហាវ័ន​ទាំងមូល​ ​ឲ្យ​ភ្លឺស្វាង​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​អភិវាទ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​
 [​១៣៦​]​ ​លុះ​ទេវតា​ឈ្មោះ​ ​ចុល្ល​កោ​កន​ទា​ ​ជា​ធីតា​ ​នៃប​ជ្ជុ​ន្ន​ទេវរាជ​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​នូវ​គាថា​ទាំងនេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636848384027912988
ទៅកាន់ទំព័រ៖