ព្រះត្រៃបិដក ភាគ ២៩

​អាទិ​ត្ត​វគ្គ​ ​ទី៥​
​អាទិ​ត្ត​សូត្រ​ ​ទី១​


 ​[​១៣៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​ ​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​លំដាប់នោះ​ឯង​ ​កាលដែល​វេលា​រាត្រី​បឋមយាម​ ​កន្លងទៅ​ហើយ​ ​ទេវតា​មួយ​អង្គ​ ​មាន​រស្មី​ដ៏​ល្អ​ ​ញុំាង​វត្ត​ជេតពន​ទាំងមូល​ឲ្យ​ភ្លឺ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​អភិវាទ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​
 [​១៣៨​]​ ​លុះ​ទេវតា​នោះ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ពោល​នូវ​គាថា​ទាំងនេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​បុគ្គល​ជញ្ជូន​នូវ​ភាជន៍​ណា​ ​អំពី​ផ្ទះ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ពុំ​នោះ​សោត​ ​ភ្លើង​មិនទាន់​ឆេះ​នូវ​វត្ថុ​ណា​ ​ក្នុង​ផ្ទះ​នោះ​ ​ភាជន៍​ ​និង​វត្ថុ​នោះ​ ​ជា​ប្រយោជន៍​នៃ​បុគ្គល​នោះ​ឯង​ ​សត្វលោក​ដែល​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636848384826948690
ទៅកាន់ទំព័រ៖