ព្រះត្រៃបិដក ភាគ ២៩

​ឯក​មូល​សូត្រ​ ​ទី៤​


​[​១៤៣​]​ ​ទេវតា​ទូល​ថា​ ​ឥសី​ ​បាន​ឆ្លង​ហើយ​ ​នូវ​សមុទ្រ​បាតាល​ ​ដែល​មាន​មូល​មួយ​ ​គឺ​តណ្ហា​ ​មាន​អន្លង់​ពីរ​ ​គឺ​សស្ស​ត​ទិដ្ឋិ​ ​និង​ឧច្ឆេទ​ទិដ្ឋិ​ ​មានមន្ទិល​បី​ ​គឺ​ ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​មាន​គ្រឿង​ផ្សាយ​ចេញ​ ​៥យ៉ាង​ ​គឺ​បញ្ចកាមគុណ​ ​មាន​កំនួច​ទឹក​ ​១២​ ​គឺ​ ​អា​តយ​នៈ​ ​ទាំង១២​។​

​អ​នោមិ​យសូ​ត្រ​ ​ទី៥​


​[​១៤៤​]​ ​ទេវតា​ទូល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​មើល​នូវ​ព្រះមានព្រះភាគ​នោះ​ ​ព្រះអង្គ​មាន​ព្រះនាម​បរិបូណ៌​ ​ព្រោះ​ទ្រង់​ប្រកបដោយ​គុណ​ទាំងពួង​ ​ព្រះអង្គ​ ​ឃើញ​នូវ​ប្រយោជន៍​ ​ដ៏​ល្អិតល្អ​ ​ជា​អ្នកឲ្យ​នូវ​បញ្ញា​ ​ព្រះអង្គ​ ​មិន​ជាប់​នៅក្នុង​អាល័យ​ ​គឺ​កាម​ ​ព្រះអង្គ​ត្រាស់​ដឹងសព្វ​ ​ព្រះអង្គ​មាន​ប្រាជ្ញា​ល្អ​ ​ព្រះអង្គ​ស្តេច​ទៅ​ក្នុង​ផ្លូវ​ដ៏​ប្រសើរ​ ​គឺ​ ​អរិយមគ្គ​ ​ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ​។
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636848385898369972
ទៅកាន់ទំព័រ៖