ព្រះត្រៃបិដក ភាគ ២៩

​អច្ឆរា​សូត្រ​ ​ទី៦​


​[​១៤៥​]​ ​សមណ​ទេវបុត្ត​ពោល​ថា​(​១​)​ ​ព្រៃ​ឈ្មោះ​ ​មោហ​នៈ​ ​នោះ​ ​ជា​ព្រៃ​គឹកកង​ ​ដោយ​ពួក​នៃ​ស្រី​អប្សរ​ ​ជាទី​សេពគប់​នៃ​ពួក​បិសាច​(​២​)​ ​ធ្វើ​ដូចម្តេច​នឹង​យាត្រា​ ​(​ចេញ​អំពី​ព្រៃ​នេះ​)​ ​ទៅ​បាន​។​
​[​១៤៦​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ផ្លូវ​ ​គឺ​អដ្ឋង្គិក​មគ្គ​នោះ​ ​ឈ្មោះថា​ ​ជា​ផ្លូវត្រង់​ទិស​ ​គឺ​ព្រះនិព្វាន​នោះ​ ​ឈ្មោះថា​ ​ជា​ទិស​គ្មាន​ភ័យ​ ​រថ​ ​គឺ​អដ្ឋង្គិក​មគ្គ​ ​ឈ្មោះថា​ ​ជារ​ថ​មិនឮ​សូរ​ ​ប្រកបដោយ​កង់​ ​គឺ​ធម៌​ ​បាន​ដល់​សេចក្តី​ព្យាយាម​ ​ដោយ​កាយ​ ​និង​ចិត្ត​ ​ហិរិ​ ​និង​ឱត្តប្បៈ​ ​ជា​ទ្រពង​នៃ​រថ​នោះ​ ​សតិ​ ​ជា​ព្រ័ត្រជ្រាម​នៃ​រថ​នោះ​ ​តថាគត​ពោល​ថា​ ​ធម៌​ ​គឺ​លោកុត្តរ​មគ្គ​ ​ជា​សារថី​ ​មាន​សម្មាទិដ្ឋិ​ ​ជា​សន្ទុះ​ទៅខាងមុខ​ ​ជន​ណា​ ​ទោះ​ស្រី​ ​ឬ​ប្រុស​ ​បាន​យាន​បែប​នោះ​ហើយ​ ​ជន​នោះ​ឯង​ ​នឹង​ដល់​នូវ​ទី​ជិត​ ​នៃ​ព្រះនិព្វាន​ដោយ​យាន​នុ៎ះ​មិនខាន​។​

​(​១​)​-​(​២​)​ ​សមណ​ទេវបុត្ត​នោះ​ ​ហៅ​ព្រៃ​នន្ទ​វ័ន​ ​ជា​ព្រៃ​មោហ​នៈ​ ​ហៅ​ពួក​ទេវតា​ ​ថា​ពួក​បិសាច​ ​ព្រោះ​មិន​មាន​សេចក្តី​គាប់ចិត្ត​ ​ចំពោះ​ព្រៃ​នន្ទ​វ័ន​ ​និង​ពួក​ទេវតា​នោះ​សោះ​។​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636848386294652638
ទៅកាន់ទំព័រ៖