ព្រះត្រៃបិដក ភាគ ២៩
វនរោបសូត្រ ទី៧
[១៤៧] ទេវតាទូលថា បុណ្យ រមែងចម្រើនមិនដាច់ ទាំងថ្ងៃទាំងយប់ គ្រប់វេលា ដល់ជនពួកណា ជនពួកណា ឈ្មោះថា តាំងនៅក្នុងធម៌ ឈ្មោះថា បរិបូណ៌ដោយសីល គួរទៅកាន់ឋានសួគ៌បាន។
[១៤៨] ព្រះមានព្រះភាគត្រាស់ថា ជនណា ដាំច្បារឈើ មានផ្កាផ្លែ ដាំច្បារឈើមានម្លប់ សាងស្ពាន សាងរោង ឲ្យទានទឹក ទាំងជីកស្រះ ជនទាំងឡាយណា ឲ្យនូវទីសំណាក់អាស្រ័យ បុណ្យ រមែងចម្រើនមិនដាច់ ទាំងថ្ងៃទាំងយប់គ្រប់វេលា ដល់ជនទាំងឡាយនោះ ជនទាំងនោះ ឈ្មោះថា ជាអ្នកតាំងនៅក្នុងធម៌ ឈ្មោះថា បរិបូណ៌ដោយសីល គួរទៅកាន់ឋានសួគ៌បាន។
ជេតវនសូត្រ ទី៨
[១៤៩] អនាថបិណ្ឌិកទេវបុត្តពោលថា វត្តជេតពននេះ ជាវត្តមានប្រយោជន៍ ដែលពួកឥសី គឺភិក្ខុសង្ឃ គង់នៅមិនដាច់
ID: 636848386702875987
ទៅកាន់ទំព័រ៖