ព្រះត្រៃបិដក ភាគ ២៩

ឃ​ដិ​ករ​សូត្រ​ ​ទី១០​


​[​១៥៤​]​ ​ទេវតា​ទូល​ថា​ ​ភិក្ខុ​ទាំង៧រូប​ ​បាន​ទៅ​កើត​ក្នុង​ព្រហ្មលោក​ ​ឈ្មោះ​ ​អវិហា​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​(​១​)​ ​មាន​រាគៈ​ ​ទោសៈ​ ​អស់ហើយ​ ​ឆ្លង​នូវ​តណ្ហា​ក្នុង​លោក​រួចហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​បាន​ឆ្លង​នូវ​កិលេស​ ​ជា​គ្រឿង​ចំពាក់​ ​ជាទី​តាំង​នៃ​មច្ចុ​ ​ដែល​ឆ្លង​បាន​ដោយ​កម្រ​ក្រៃពេក​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​លុះ​លះបង់​នូវ​រាងកាយ​ ​ជា​របស់​មនុស្ស​ហើយ​ ​កន្លង​នូវ​ទិព្វ​យោគ​ ​គឺ​ ​សំយោជនៈ​ ​ទាំង៥​ ​ជា​ចំណែកខាង​លើ​។​ ​ភិក្ខុ​ទាំងនោះ​គឺ​ ​ព្រះ​ឧប​កៈ១​ ​ព្រះ​ផល​គ​ណ្ឌៈ១​ ​ព្រះ​បុ​ក្កុ​សា​តិ១​ ​ជា៣រូប​ ​និង​ព្រះ​ភទ្ទិ​យៈ១​ ​ព្រះ​ខណ្ឌ​ទេវៈ១​ ​ព្រះ​ពហុ​ទន្តី១​ ​ព្រះ​សិង្គិ​យៈ១​ ​(​៤រូប​នេះ​ទៀត​ ​ជា៧​)​ ​ភិក្ខុ​ទាំងនោះ​ ​បាន​លះបង់​នូវ​រាងកាយ​ ​ជា​របស់​មនុស្ស​ហើយ​ ​ទើប​កន្លង​នូវ​ទិព្វ​យោគ​បាន​។​

​(​១​)​ ​រួច​ស្រឡះ​ ​ដោយ​អរហត្តផល​វិមុត្តិ​ ​បន្ទាប់​អំពី​កាលដែល​កើត​ក្នុង​ព្រហ្មលោក​ ​ឈ្មោះ​អវិហា​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636848388169039847
ទៅកាន់ទំព័រ៖