ព្រះត្រៃបិដក ភាគ ២៩
ជរាវគ្គ ទី៦
ជរាសូត្រ ទី១
[១៦០] ទេវតាទូលថា អ្វីហ្ន៎ ជាគុណជាតញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា អ្វីហ្ន៎ ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន អ្វីហ្ន៎ ជាកែវរបស់ជនទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន។
[១៦១] ព្រះមានព្រះភាគត្រាស់ថា សីល ជាគុណជាត ញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា សទ្ធា ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន បញ្ញា ជាកែវរបស់ជនទាំងឡាយ បុណ្យ ពួកចោរនាំទៅមិនបាន។
អជរសាសូត្រ ទី២
[១៦២] ទេវតាទូលថា អ្វីហ្ន៎ ជាគុណជាតដ៏ចម្រើន ដោយមិនប្រែប្រួលទៅ អ្វីហ្ន៎ ដែលគេអធិដ្ឋានហើយ ញុំាងប្រយោជន៍ឲ្យសម្រេច អ្វីហ្ន៎ ជាកែវរបស់ជនទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន។
ID: 636848389732123959
ទៅកាន់ទំព័រ៖