ព្រះត្រៃបិដក ភាគ ២៩

​[​១៦៣​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​សីល​ ​ជា​គុណជាត​ដ៏​ចម្រើន​ ​ដោយ​មិន​ប្រែប្រួល​ទៅ​ ​សទ្ធា​ ​ដែលគេ​អធិដ្ឋាន​ហើយ​ ​ញុំាង​ប្រយោជន៍ឲ្យ​សម្រេច​ ​បញ្ញា​ ​ជា​កែវ​របស់​ជន​ទាំងឡាយ​ ​បុណ្យ​ ​ពួក​ចោរ​នាំទៅ​មិនបាន​។​

​មិត្ត​សូត្រ​ ​ទី៣​


​[​១៦៤​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ហ្ន៎​ ​ជា​មិត្ត​របស់​អ្នកដើរ​ផ្លូវ​ ​អ្វី​ហ្ន៎​ ​ជា​មិត្ត​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​អ្វី​ហ្ន៎​ ​ជា​មិត្ត​របស់​អ្នកមាន​ធុរៈ​កើតឡើង​ ​អ្វី​ហ្ន៎​ ​ជា​មិត្ត​តាម​ទៅ​ ​ក្នុង​ភព​ខាងមុខ​។​
​[​១៦៥​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បក្ខពួក​ ​ជា​មិត្ត​របស់​អ្នកដើរ​ផ្លូវ​ ​មាតា​ ​ជា​មិត្ត​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​អ្នក​ដែល​មានចិត្ត​ប្រព្រឹត្តទៅ​ស្មើគ្នា​ ​ជា​មិត្ត​របស់​អ្នក​ដែល​មានធុរៈ​កើត​ឡើ​ងរឿយៗ​ ​បុណ្យ​ទាំងឡាយ​ ​ដែលគេ​ធ្វើ​ហើយ​ ​ដោយខ្លួនឯង​ ​ជា​មិត្ត​ជាប់​តាម​ទៅ​ ​ក្នុង​ភព​ខាងមុខ​។​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636848390104795275
ទៅកាន់ទំព័រ៖