ព្រះត្រៃបិដក ភាគ ២៩
វត្ថុសូត្រ ទី៤
[១៦៦] អ្វី ជាទីពំនាក់របស់មនុស្សទាំងឡាយ អ្វីជាសំឡាញ់ដ៏ប្រសើរ របស់មនុស្សទាំងឡាយ ក្នុងលោកនេះ ពួកសត្វមានជីវិត ដែលអាស្រ័យផែនដី រស់នៅនឹងអ្វី។
[១៦៧] ព្រះមានព្រះភាគត្រាស់ថា កូន ជាទីពំនាក់របស់មនុស្សទាំងឡាយ ភរិយា ជាសំឡាញ់ដ៏ប្រសើរ របស់មនុស្សទាំងឡាយ (ក្នុងលោកនេះ) ពួកសត្វមានជីវិត ដែលអាស្រ័យផែនដី រស់នៅនឹងទឹកភ្លៀង។
បឋមជនសូត្រ ទី៥
[១៦៨] ទេវតាទូលថា អ្វីហ្ន៎ តែងញុំាងបុរសឲ្យកើត អ្វីហ្ន៎ របស់បុរសនោះ តែងស្ទុះទៅ អ្វីហ្ន៎ តែងអន្ទោលទៅក្នុងសង្សារ អ្វីហ្ន៎ ជាមហាភ័យ របស់សត្វនោះ។
ID: 636848390435604196
ទៅកាន់ទំព័រ៖