ព្រះត្រៃបិដក ភាគ ២៩
[១៦៩] ព្រះមានព្រះភាគត្រាស់ថា តណ្ហា តែងញុំាងបុរសឲ្យកើត ចិត្តរបស់បុរសនោះ តែងស្ទុះទៅ សត្វលោក តែងអន្ទោលទៅ ក្នុងសង្សារ សេចក្តីទុក្ខ ជាមហាភ័យ របស់សត្វនោះ។
ទុតិយជនសូត្រ ទី៦
[១៧០] ទេវតាទូលថា អ្វីហ្ន៎ តែងញុំាងបុរសឲ្យកើត អ្វីហ្ន៎ របស់បុរសនោះ តែងស្ទុះទៅ អ្វីហ្ន៎ តែងអន្ទោលទៅក្នុងសង្សារ សត្វលោក តែងគេចមិនរួចអំពីអ្វី។
[១៧១] ព្រះមានព្រះភាគត្រាស់ថា តណ្ហា តែងញុំាងបុរសឲ្យកើត ចិត្ត របស់បុរសនោះ តែងស្ទុះទៅ សត្វលោក តែងអន្ទោលទៅក្នុងសង្សារ សត្វនោះឯង តែងគេចមិនរួចអំពីសេចក្តីទុក្ខ។
ID: 636848390766753137
ទៅកាន់ទំព័រ៖