ព្រះត្រៃបិដក ភាគ ២៩

​[​១៧៥​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​រាគៈ​ ​ជា​ផ្លូវខុស​ ​វ័យ​ ​តែង​អស់​ទៅតាម​យប់​ ​និង​ថ្ងៃ​ ​ស្ត្រី​ ​ជា​មន្ទិល​របស់​ព្រហ្មចរិយៈ​ ​ពួក​សត្វ​នេះ​ ​រមែង​ជាប់​នៅនឹង​ស្ត្រី​នុ៎ះ​ ​តបៈ​ ​និង​ព្រហ្មចរិយៈ​ ​ជា​ធម៌​សម្រាប់​លាង​សេចក្តី​សៅហ្មង​នោះ​ ​មិន​ចាំបាច់​មាន​ទឹក​ឡើយ​។​

ទុតិយ​សូត្រ​ ​ទី៩


​[​១៧៦​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ហ្ន៎​ ​ជាទី​ពីរ​របស់​បុរស​ ​អ្វី​ហ្ន៎​ ​តែង​គ្រប់គ្រង​បុរស​នោះ​ ​មួយទៀត​ ​សត្វ​ត្រេកអរ​នឹង​ធម៌​អ្វី​ ​ទើប​រួចចាក​ទុក្ខ​ទាំងពួង​បាន​។​
​[​១៧៧​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​សទ្ធា​ ​ជាទី​ពីរ​របស់​បុរស​ ​បញ្ញា​ ​រមែង​គ្រប់គ្រង​នូវ​បុរស​នោះ​ ​មួយទៀត​ ​សត្វ​ត្រេកអរ​នឹង​ព្រះនិព្វាន​ ​ទើប​រួចចាក​ទុក្ខ​ទាំងពួង​បាន​។​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636848391507395499
ទៅកាន់ទំព័រ៖