ព្រះត្រៃបិដក ភាគ ០៣

តថាគត​អនុញ្ញាត​ឱ្យ​សង្ឃ​ឲ្យ​សន្ថ័ត​សម្មតិ​ដល់​ភិក្ខុ​ឈឺ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​គប្បី​ឱ្យ​ដោយ​សន្ថ័ត​សម្មតិ​យ៉ាងនេះ​ ​ភិក្ខុ​ឈឺ​នោះ​គប្បី​ចូល​ទៅ​រក​សង្ឃ​ ​គ្រងចីវរ​ឆៀង​ស្មា​ម្ខាង​ហើយ​ថ្វាយបង្គំ​បាទា​ភិក្ខុ​ចាស់​ទាំងឡាយ​ ​ហើយ​ ​អង្គុយច្រហោង​ផ្គង​អញ្ជលី​ពោល​យ៉ាងនេះ​នឹង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​មាន​ជម្ងឺ​ ​មិន​អាច​នឹង​នាំ​យក​សន្ថ័ត​ទៅ​ផង​បានទេ​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ ​នោះ​សូម​សន្ថ័ត​សម្មតិ​នឹង​សង្ឃ​។​ ​ភិក្ខុ​ឈឺ​នោះ​គប្បី​សូម​សម្មតិ​អស់​វារៈ​ពីរ​ដង​ផង​ ​គប្បី​សូម​សម្មតិ​អស់​វារៈ​បី​ ​ដង​ផង​។​ ​ភិក្ខុ​អ្នក​ឆ្លាស​អង់អាច​គ​ប្បី​ញុំាង​សង្ឃ​ឱ្យ​ដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្ដាប់​ខ្ញុំ​ ​ភិក្ខុ​នេះ​ឈ្មោះ​នេះ​មាន​ជម្ងឺ​ ​មិន​អាច​កាន់​យក​ ​សន្ថ័ត​ទៅ​ផង​បានទេ​។​ ​ភិក្ខុ​នោះ​សូម​សន្ថ័ត​សម្មតិ​នឹង​សង្ឃ​។​ ​បើ​ការ​សម្មតិ​ ​សន្ថ័ត​នេះ​មានកាល​ដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​ឱ្យ​សន្ថ័ត​សម្មតិ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​នេះ​ជា​វាចា​ប្រកាស​ឱ្យ​សង្ឃ​ដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​នេះ​ឈ្មោះ​នេះ​មាន​ជម្ងឺ​ ​មិន​អាច​កាន់​ ​យក​សន្ថ័ត​ទៅ​ផង​បាន​។​ ​ភិក្ខុ​ឈឺ​នោះ​សូម​សន្ថ័ត​សម្មតិ​នឹង​សង្ឃ​។​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636783227131647699
ទៅកាន់ទំព័រ៖