ព្រះត្រៃបិដក ភាគ ០៣

គឺ​បានឱ្យ​សន្ថ័ត​នោះ​ទៅ​អ្នកដទៃ​។​ ​ពាក្យ​ថា​ ​មិន​លះ​ចោល​ក្ដី​ ​គឺ​ ​មិនបាន​ឱ្យ​ដល់​អ្នកណា​នីមួយ​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​ភិក្ខុ​ដែល​បាន​ ​សម្មតិ​ ​(​អំពី​សង្ឃ​)​ ​គឺ​លើកលែង​នូវ​ភិក្ខុ​ដែល​បាន​សម្មតិ​ ​(​អំពី​សង្ឃ​)​។​ ​(​កាល​ប្រើប្រាស់​សន្ថ័ត​ចាស់​មិនទាន់​គ្រប់៦ឆ្នាំ​)​ ​ភិក្ខុ​ធ្វើ​ឯង​ក្ដី​ ​ឱ្យ​គេ​ធ្វើ​ក្ដី​ ​នូវ​សន្ថ័ត​ដទៃ​ថ្មីទៀត​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ធ្វើ​ ​សន្ថ័ត​នោះ​ជា​ ​និ​ស្ស​គ្គិ​យក្នុង​ខណៈ​ដែល​បាន​មក​ភិក្ខុ​ត្រូវ​លះ​ដល់​សង្ឃ​ ​ឬ​គណៈ​ឬបុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​លះ​យ៉ាងនេះ​ថា​។​ ​បេ​។​ ​បពិត្រ​ព្រះសង្ឃ​ ​ដ៏​ចំរើន​ ​សន្ថ័ត​នេះ​ខ្ញុំ​ឱ្យ​គេ​ធ្វើថ្មី​ ​(​តែ​ខ្ញុំ​ប្រើប្រាស់​សន្ថ័ត​ចាស់​)​ ​មិនទាន់​ ​ដល់៦ឆ្នាំ​នៅឡើយ​ ​(​សន្ថ័ត​ថ្មី​)​ ​ជា​និ​ស្ស​គ្គិ​យ​ ​ព្រោះ​គ្មាន​ភិក្ខុ​សម្មតិ​ ​ខ្ញុំ​សូម​លះ​នូវ​សន្ថ័ត​នេះ​ដល់​សង្ឃ​។​ ​បេ​។​ ​សង្ឃ​គប្បី​ឱ្យ​។​ ​បេ​។​ ​លោក​ ​ដ៏​មាន​អាយុ​ទាំងឡាយ​គប្បី​ឱ្យ​។​បេ​។​ ​ខ្ញុំ​ឱ្យ​ដល់​លោក​ដ៏​មាន​អាយុ​។​
 [​៨៩​]​ ​ភិក្ខុ​ធ្វើ​សន្ថ័ត​ដោយខ្លួនឯង​មិនទាន់​ហើយ​ ​(​គ្រាក្រោយ​)​ ​ទើប​បង្ហើយ​ដោយខ្លួនឯង​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​ធ្វើ​សន្ថ័ត​ ​ដោយខ្លួនឯង​មិនទាន់​ហើយ​ ​ឱ្យ​អ្នកដទៃ​ធ្វើ​បង្ហើយ​ ​ក៏​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​អ្នកដទៃ​ធ្វើមិនទាន់​ហើយ​ ​ភិក្ខុ​ធ្វើ​បង្ហើយ​ដោយខ្លួនឯង​ ​ក៏​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​អ្នកដទៃ​ធ្វើមិនទាន់​ហើយ​ ​ភិក្ខុ​ឱ្យ​អ្នកដទៃ​ធ្វើ​បង្ហើយ​ ​ក៏​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636783227921182858
ទៅកាន់ទំព័រ៖