ព្រះត្រៃបិដក ភាគ ០៣

 [​៩០​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ប្រើប្រាស់​សន្ថ័ត​ចាស់​ដល់៦ឆ្នាំ​ ​ហើយ​ធ្វើ​សន្ថ័ត​ថ្មីទៀត​ ​មិន​មានដល់​ភិក្ខុ​ប្រើប្រាស់​សន្ថ័ត​ចាស់​លើស​ពី៦ឆ្នាំ​ ​ហើយ​ធ្វើ​សន្ថ័ត​ថ្មី​ ​មិន​មានដល់​ភិក្ខុ​ធ្វើ​ដោយខ្លួនឯង​ ​ឬ​ឱ្យ​អ្នកដទៃ​ធ្វើ​ ​ដើម្បី​ប្រយោជន៍​ដល់​អ្នកដទៃ​ ​មិន​មានដល់​ភិក្ខុ​បាន​សន្ថ័ត​ដែល​អ្នកដទៃ​ធ្វើ​ ​យក​មក​ប្រើប្រាស់​ ​មិន​មានដល់​ភិក្ខុ​យក​សន្ថ័ត​ធ្វើជា​ពិតាន​ក្ដី​ ​ជា​កម្រាល​ផ្ទៃ​ដែលគេ​បូក​លាប​ក្ដី​ ​ជារ​នាំង​បាំង​ក្ដី​ ​ជា​ពូក​ក្ដី​ ​ជា​ខ្នើយ​ក្ដី​ ​មិន​មានដល់​ភិក្ខុ​ដែល​បាន​សម្មតិ​ ​មិន​មានដល់​ភិក្ខុ​ឆ្កួត​ ​មិន​មានដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី៤​ ​ចប់​។​

ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636783228367138365
ទៅកាន់ទំព័រ៖