ព្រះត្រៃបិដក ភាគ ០៣

ខ្ញុំ​ព្រះអង្គ​ក៏​ត្រូវ​ប្រព្រឹត្ដ​បំសុកូល​យ៉ាងនោះ​ដែរ​។​ ​គ្រានោះ​ព្រះ​ដ៏​មាន​ ​ព្រះ​ភាគ​ទ្រង់​ត្រាស់​សួរ​ភិក្ខុ​ឧប​សេ​នវ​ង្គន្ដ​បុត្រ​ដ៏​មាន​អាយុ​យ៉ាងនេះ​ថា​ ​ម្នាល​ឧប​សេន​ ​បរិសទ្យ​របស់​អ្នកនេះ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​ម្នាល​ឧប​សេន​ ​អ្នក​ទូន្មាន​បរិសទ្យ​ដូចម្ដេច​។​ ​ឧប​សេន​ភិក្ខុ​ដ៏​មាន​អាយុ​ក្រាប​ ​ទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កុលបុត្រ​ណាម​ក​សូម​ឧបសម្បទា​នឹង​ខ្ញុំ​ព្រះអង្គ​ ​ៗ​រមែង​ប្រាប់​កុលបុត្រ​នោះ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ជា​អ្នក​ប្រព្រឹត្ដ​នៅ​ព្រៃ​ ​ជា​អ្នក​ប្រព្រឹត្ដ​បិណ្ឌបាត​ ​ជា​អ្នក​ប្រព្រឹត្ដ​បំសុកូល​ ​បើ​អ្នក​នឹងជា​អ្នក​ប្រព្រឹត្ដ​នៅ​ព្រៃ​ ​ជា​អ្នក​ប្រព្រឹត្ដ​បិណ្ឌបាត​ ​ជា​អ្នក​ប្រព្រឹត្ដ​បំសុកូល​ដែរ​ ​ខ្ញុំ​នឹង​ឱ្យ​អ្នក​បាន​ឧបសម្បទា​ ​បើ​អ្នកណា​ទទួល​ស្ដាប់​ខ្ញុំ​ព្រះអង្គ​ ​ៗ​នឹង​ឱ្យ​អ្នកនោះ​បាន​ឧបសម្បទា​ ​បើ​អ្នកណា​មិន​ទទួល​ស្ដាប់​ខ្ញុំ​ព្រះអង្គ​ទេ​ ​ខ្ញុំ​ព្រះអង្គ​មិន​ឱ្យ​អ្នកនោះ​បាន​ឧបសម្បទា​ទេ​ ​អ្នកណា​សូមនិស្ស័យ​នឹង​ខ្ញុំ​ព្រះអង្គ​ ​ៗ​នឹង​ប្រាប់​អ្នកនោះ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ជា​អ្នក​ ​ប្រព្រឹត្ដ​នៅ​ព្រៃ​ ​ជា​អ្នក​ប្រព្រឹត្ដ​បិណ្ឌបាត​ ​ជា​អ្នក​ប្រព្រឹត្ដ​បំសុកូល​ ​បើ​អ្នកឯង​នឹងជា​អ្នក​ប្រព្រឹត្ដ​នៅ​ព្រៃ​ ​ជា​អ្នក​ប្រព្រឹត្ដ​បិណ្ឌបាត​ ​ជា​អ្នក​ប្រព្រឹត្ដ​បំសុកូល​ដែរ​ ​ខ្ញុំ​នឹង​ឱ្យ​និស្ស័យ​ដល់​អ្នក​ ​បើ​អ្នកណា​ទទួល​ស្ដាប់​ ​ខ្ញុំ​ព្រះអង្គ​ ​ៗ​នឹង​ឱ្យ​និស្ស័យ​ដល់​អ្នកនោះ​ ​បើ​មិន​ទទួល​ស្ដាប់​ខ្ញុំ​ព្រះអង្គ​ទេ​ ​ខ្ញុំ​ព្រះអង្គ​មិន​ឱ្យ​និស្ស័យ​ដល់​អ្នកនោះ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636783229470061449
ទៅកាន់ទំព័រ៖