ព្រះត្រៃបិដក ភាគ ០៣

រមែង​ណែនាំ​បរិសទ្យ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ប្រទាន​ពរ​សាធុការ​ថា​ ​ឧប​សេន​ ​ល្អ​ហើយ​ៗ​ ​ឧប​សេន​ ​អ្នកណែនាំ​បរិសទ្យ​ល្អ​ពិតហើយ​ ​ឧប​សេន​ ​អ្នកដឹង​សេចក្ដី​ប្ដេជ្ញា​របស់​សង្ឃ​ ​ក្នុង​ក្រុង​សាវត្ថី​ដែរ​ឬទេ​។​ ​ឧប​សេន​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មិនបាន​ដឹងសេចក្ដី​ប្ដេជ្ញា​របស់​សង្ឃ​ក្នុង​ក្រុង​សាវត្ថី​ទេ​។​ ​ព្រះ​ដ៏​ ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ម្នាល​ឧប​សេន​ ​សង្ឃ​បាន​ប្ដេជ្ញា​ហើយ​ក្នុង​ក្រុង​សាវត្ថី​ថា​ ​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ប្រាថ្នា​ដើម្បីនឹង​សម្ងំ​សម្រាក​ព្រះអង្គ​នៅ​អស់​បី​ខែ​ ​ភិក្ខុ​ណាមួយ​កុំ​គប្បី​ចូល​ទៅ​គាល់​ព្រះអង្គ​ ​លើកលែងតែ​ភិក្ខុ១​ ​រូប​ ​អ្នកនាំ​យក​បិណ្ឌបាត​ទៅ​ថ្វាយ​ ​ភិក្ខុ​ណា​ចូល​ទៅ​គាល់​ព្រះអង្គ​ ​ភិក្ខុ​ដទៃ​គប្បី​ឱ្យ​ភិក្ខុ​នោះ​សំដែង​អាបត្ដិ​បា​ចិ​ត្ដិយ​ចេញ​។​ ​ភិក្ខុ​ឧប​សេន​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ឃ​ក្នុង​ក្រុង​សាវត្ថី​បាន​បញ្ញ​ត្ដ​ដោយ​ ​សេចក្ដី​ប្ដេជ្ញា​របស់​ខ្លួន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​នឹង​មិន​បញ្ញ​ត្ដ​នូវ​ហេតុ​ដែល​ ​ព្រះអង្គ​មិនទាន់​បាន​បញ្ញ​ត្ដ​ទេ​ ​ម្យ៉ាងទៀត​ ​នឹង​មិន​ដកចេញ​នូវ​សិក្ខាបទ​ ​ដែល​ទ្រង់​បាន​បញ្ញ​ត្ដ​ទុក​ហើយ​ទេ​ ​នឹង​ប្រព្រឹត្ដ​កាន់​យក​តាម​សិក្ខាបទ​ដែល​ ​ទ្រង់​បញ្ញ​ត្ដ​ទុក​មក​ហើយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ល្អ​ណាស់​ហើយ​ឧប​សេន​ ​ភិក្ខុ​មិន​ត្រូវ​បញ្ញ​ត្ដ​នូវ​សិក្ខាបទ​ដែល​តថាគត​មិនទាន់​បាន​បញ្ញ​ត្ដ​ហើយ​ ​ម្យ៉ាងទៀត​មិន​ត្រូវ​ដក​នូវ​សិក្ខាបទ​ដែល​តថាគត​បញ្ញ​ត្ដ​ហើយ​ ​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636783229752077579
ទៅកាន់ទំព័រ៖