ព្រះត្រៃបិដក ភាគ ០៣

ត្រូវ​ប្រព្រឹត្ដ​កាន់​យក​តាម​សិក្ខាបទ​ដែល​តថាគត​បាន​បញ្ញ​ត្ដ​ទុក​ហើយ​ ​ឧប​សេន​ ​តថាគត​អនុញ្ញាត​ឱ្យ​ភិក្ខុ​អ្នក​ប្រព្រឹត្ដ​នៅ​ព្រៃ​ ​អ្នក​ប្រព្រឹត្ដ​បិណ្ឌបាត​ ​នឹង​ប្រព្រឹត្ដ​បំសុកូល​ចូល​ទៅ​រក​តថាគត​តាម​សប្បាយ​ចុះ​។​ ​ក៏​គ្រានោះ​ឯង​ ​ភិក្ខុ​ច្រើន​រូប​ឈរ​នៅ​ជិត​ក្លោងទ្វារ​ខាងក្រៅ​បាន​និយាយ​គ្នា​ថា​ ​យើង​ទាំងឡាយ​ ​ត្រូវ​ឱ្យ​លោក​ឧប​សេ​នវ​ង្គន្ដ​បុត្រ​ដ៏​មាន​អាយុ​សំដែង​អាបត្ដិ​បា​ចិ​ត្ដិយ​ចេញ​។​ ​វេលា​នោះ​ ​ឧប​សេន​ភិ​ក្ខុ​វង្គន្ដ​បុត្រ​ដ៏​មាន​អាយុ​ព្រមទាំង​បរិសទ្យ​ ​ក្រោក​ចេញ​ចាក​អាសនៈ​ ​ហើយ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ធ្វើ​ប្រទក្សិណ​ហើយ​ចៀសចេញ​ទៅ​។​ ​ភិក្ខុ​ទាំងនោះ​បាន​និយាយ​ពាក្យ​នេះ​នឹង​ឧប​សេ​នវ​ង្គន្ដ​បុត្រ​ដ៏​មាន​អាយុ​ក្នុង​វេលា​នោះ​ថា​ ​អាវុសោ​ឧប​សេន​ ​អ្នកដឹង​ ​សេចក្ដី​ប្ដេជ្ញា​ ​របស់​សង្ឃ​ក្នុង​ក្រុង​សាវត្ថី​ដែរ​ឬ​។​ ​ឧប​សេន​ភិក្ខុ​បាន​និយាយ​តប​ថា​ ​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ក៏បាន​ត្រាស់​សួរ​ខ្ញុំ​យ៉ាងនេះ​ថា​ ​ម្នាល​ឧប​សេន​ ​អ្នក​បានដឹង​សេចក្ដី​ប្ដេជ្ញា​របស់​សង្ឃ​ក្នុង​ក្រុង​សាវត្ថី​ទេ​ ​ខ្ញុំ​ទូល​តប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មិនបាន​ដឹងសេចក្ដី​ប្ដេជ្ញា​របស់​សង្ឃ​ក្នុង​ក្រុង​សាវត្ថី​ទេ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧប​សេន​ ​សេចក្ដី​ប្ដេជ្ញា​សង្ឃ​បាន​ធ្វើ​ហើយ​ក្នុង​ក្រុង​សាវត្ថី​ថា​ ​ម្នាល​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ប្រាថ្នា​នឹង​សម្ងំ​សម្រាក​ព្រះអង្គ​នៅ​អស់​បី​ខែ​ ​ភិក្ខុ​ ​ណាមួយ​កុំ​គប្បី​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លើកលែងតែ​ភិក្ខុ១​ ​រូប​ ​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636783230024003133
ទៅកាន់ទំព័រ៖