ព្រះត្រៃបិដក ភាគ ០៣

អ្នកនាំ​យក​បិណ្ឌបាត​ទៅ​ថ្វាយ​ប៉ុណ្ណោះ​ ​ភិក្ខុ​ណា​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ភិក្ខុ​ដទៃ​ត្រូវ​ឱ្យ​ភិក្ខុ​នោះ​សំដែង​អាបត្ដិ​បា​ចិ​ត្ដិយ​ចេញ​ ​ខ្ញុំ​ទូល​តប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ឃ​ក្នុង​ក្រុង​សាវត្ថី​បាន​បញ្ញ​ត្ដ​ដោយ​សេចក្ដី​ប្ដេជ្ញា​របស់​ខ្លួន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​នឹង​មិន​បញ្ញ​ត្ដ​នូវ​ហេតុ​ដែល​ព្រះអង្គ​មិនទាន់​បាន​បញ្ញ​ត្ដ​ ​ម្យ៉ាងទៀត​ ​នឹង​មិន​ដក​នូវ​ពុទ្ធ​ប្ប​ញ្ញ​ត្ដិ​ដែល​ព្រះអង្គ​ ​បាន​បញ្ញ​ត្ដ​ទុក​ស្រេចហើយ​ ​នឹង​ប្រព្រឹត្ដ​កាន់​យក​តាម​សិក្ខាបទ​ដែល​ព្រះអង្គ​ទ្រង់​បញ្ញ​ត្ដ​ទុក​មក​ហើយ​ ​ម្នាល​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​អនុញ្ញាត​ហើយ​ថា​ ​ភិក្ខុ​ទាំងឡាយ​ណា​ជា​អ្នក​ប្រព្រឹត្ដ​នៅ​ព្រៃ​ ​ជា​អ្នក​ ​ប្រព្រឹត្ដ​បិណ្ឌបាត​ ​ជា​អ្នក​ប្រព្រឹត្ដ​បង្សុកូល​ ​ភិក្ខុ​ទាំងឡាយ​នោះ​ចូល​មករ​ក​ ​តថាគត​តាម​សប្បាយ​ចុះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​បាន​ពោល​ថា​ ​ឧប​សេន​ភិក្ខុ​ ​វង្គន្ដ​បុត្រ​ដ៏​មាន​អាយុ​ ​បាន​ពោល​ពាក្យពិត​មែន​ ​ភិក្ខុ​មិន​ត្រូវ​បញ្ញ​ត្ដ​ ​នូវ​សិក្ខាបទ​ដែល​ព្រះអង្គ​មិនទាន់​បាន​បញ្ញ​ត្ដ​ ​ម្យ៉ាងទៀត​ ​មិន​ត្រូវ​ដក​នូវ​ ​សិក្ខាបទ​ដែល​ព្រះអង្គ​ទ្រង់​បញ្ញ​ត្ដ​ទុក​មក​ហើយ​ ​ត្រូវ​ប្រព្រឹត្ដ​កាន់​យក​តាម​ ​សិក្ខាបទ​ដែល​ព្រះអង្គ​ទ្រង់​បញ្ញ​ត្ដ​ទុក​មក​ហើយ​។​
 [​៩៣​]​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ ​(​ដំណឹង​)​ថា​ ​ឮ​ថា​ព្រះ​ដ៏​មាន​ ​ព្រះ​ភាគ​ទ្រង់​អនុញ្ញាត​ឱ្យ​ភិក្ខុ​អ្នក​ប្រព្រឹត្ដ​នៅ​ព្រៃ​ ​អ្នក​ប្រព្រឹត្ដ​បិណ្ឌបាត​ ​អ្នក​ប្រព្រឹត្ដ​បំសុកូល​ ​ចូល​ទៅ​រក​តថាគត​តាម​សប្បាយ​ចុះ​។​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636783230339951204
ទៅកាន់ទំព័រ៖