ព្រះត្រៃបិដក ភាគ ០៣
អ្នកមិនទាន់ជ្រះថ្លា១ ដើម្បីញុំាងបុគ្គលអ្នកជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លា ឡើង១ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម ១ ដើម្បីសេចក្ដីអនុគ្រោះដល់ព្រះ វិន័យ១ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុកាលឱ្យគេធ្វើសន្ថ័តសម្រាប់ទ្រាប់អង្គុយ គប្បីយកសន្ថ័តចាស់១ ចំអាមព្រះសុគតដោយជុំវិញ (មកផ្សំលាយនឹងសន្ថ័តថ្មី) ដើម្បីនឹងធ្វើសន្ថ័តថ្មីនោះឱ្យខូចពណ៌។ បើភិក្ខុឱ្យគេធ្វើនិសីទនសន្ថ័តថ្មី មិនយកសន្ថ័តចាស់១ ចំអាមព្រះសុគតដោយជុំវិញ (មកផ្សំលាយនឹង សន្ថ័តថ្មីទេ) សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។
[៩៤] ដែលហៅថា និសីទនៈនោះ គឺកម្រាលដែលប្រកបដោយជាយ។ ដែលហៅថា សន្ថ័តនោះ គឺកម្រាលដែលគេគ្រាន់តែស្មាច់ មិនបានត្បាញ។ ត្រង់ពាក្យថា ឱ្យគេធ្វើគឺធ្វើឯងឬឱ្យគេធ្វើ។ សន្ថ័តសូម្បីស្លៀកម្ដង សូម្បីដណ្ដប់ម្ដង
(១) ហៅថាសន្ថ័តចាស់។ ពាក្យថា គប្បីយកសន្ថ័តចាស់១ ចំអាមព្រះសុគតដោយជុំវិញ (មកលាយនឹងសន្ថ័តថ្មី) ដើម្បីធ្វើសន្ថ័តថ្មីនោះឱ្យខូចពណ៌ គឺថា ភិក្ខុត្រូវកាត់ (សន្ថ័តចាស់) ជាវង់មូលក្ដី ជាបួនជ្រុងក្ដី ហើយយកមកលាតក្រាលលាយចុះក្នុងទីមួយ ឬសិតហើយលាតក្រាលក្ដី ដើម្បីធ្វើឱ្យជារបស់ខ្ជាប់ខ្ជួន។ ពាក្យថា
(១) អដ្ឋកថា ពន្យល់ថា អង្គុយម្ដងដេកម្ដង។
ID: 636783231826956256
ទៅកាន់ទំព័រ៖