ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី៦
[៩៧] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក៏គ្រានោះឯង កាលភិក្ខុមួយរូបទៅកាន់ក្រុងសាវត្ថី ក្នុងកោសលជនបទ ក៏បានរោមចៀមជាច្រើនក្នុងពាក់កណ្ដាលផ្លូវ (ដោយទាយកប្រគេន)។ ភិក្ខុនោះក៏ចង់វេចរោមចៀមទាំងឡាយនោះជាបង្វេចដោយឧត្ដរាសង្គ (ចីពរ) ហើយទៅ។ មនុស្សទាំងឡាយឃើញភិក្ខុនោះហើយនាំគា្ននិយាយចំអកថា ព្រះករុណារោមចៀមព្រះករុណាទិញមកថ្លៃប៉ុន្មាន នឹងបានចំណេញប៉ុន្មាន។ កាលមនុស្សទាំងឡាយនោះ និយាយចំអកដូច្នោះហើយ ភិក្ខុនោះក៏មានសេចក្ដីអៀនខ្មាស។ លុះភិក្ខុនោះទៅដល់ក្រុងសាវត្ថី ក៏ឈរទំលាក់រោមចៀមទាំងនោះ។ ភិក្ខុទាំងឡាយបាននិយាយនឹងភិក្ខុនោះយ៉ាងនេះថា ម្នាលអាវុសោ អ្នកឈរទំលាក់ចោលនូវរោមចៀមទាំងនេះដើម្បីអ្វី។ ភិក្ខុនោះនិយាយតបថា អាវុសោ ព្រោះហេតុតែរោមចៀមទាំងនេះ បានជាមនុស្សទាំងឡាយនាំគ្នានិយាយចំអកខ្ញុំ ហេតុនេះឯង
ID: 636783232863765558
ទៅកាន់ទំព័រ៖