ព្រះត្រៃបិដក ភាគ ០៣

ក៏​ជួយ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​និ​មន្ដ​ទៅចុះ​ ​ពួក​ញាតិ​គេ​នឹង​បាន​ ​ផ្គត់ផ្គង់​បម្រើ​លោក​។​ ​ភិក្ខុ​នោះ​និយាយ​តប​យ៉ាងនេះ​វិញ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បាន​បញ្ញ​ត្ដ​សិក្ខាបទ​ដល់​ភិក្ខុ​ទាំងឡាយ​រួចហើយ​ថា​ ​ភិក្ខុ​មិន​ត្រូវ​នៅ​ប្រាសចាក​ត្រៃចីវរ​ទេ​ ​ក៏​ឥឡូវ​ខ្លួនខ្ញុំ​មាន​ជម្ងឺ​ ​មិន​អាច​នឹង​យក​ត្រៃចីវរ​ចេញ​ដើរទៅ​បាន​ឡើយ​ ​ខ្ញុំ​នឹង​ទៅ​មិនកើត​ទេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏បាន​ទូល​សេចក្ដី​នុ៎ះ​ ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ក៏​ធ្វើ​ធម្មី​កថា​ ​ក្នុង​វេលា​នោះ​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឱ្យ​ជំនុំ​សង្ឃ​ ​ឱ្យ​នូវ​សម្មតិ​ ​ដើម្បី​ឱ្យ​នៅ​ប្រាសចាក​ត្រៃចីវរ​ដល់​ភិក្ខុ​ដែល​មាន​ជម្ងឺ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​សង្ឃ​)​ ​ត្រូវ​ឱ្យ​សម្មតិ​យ៉ាងនេះ​។​ ​ភិក្ខុ​ដែល​មាន​ជម្ងឺ​នោះ​ ​ត្រូវ​ចូល​ទៅកាន់​ជំនុំ​សង្ឃ​ ​ហើយ​ធ្វើ​ ​ឧត្ដរាសង្គ​ឆៀង​ស្មា​ម្ខាង​ ​រួច​សំពះ​បាទា​ភិក្ខុ​ចាស់​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ពោល​នឹង​សង្ឃ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ឥឡូវ​ខ្ញុំ​មាន​ជម្ងឺ​ ​មិន​អាច​នឹង​យក​ត្រៃចីវរ​ចេញ​ដើរទៅ​បានទេ​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន​ ​ខ្ញុំ​នោះ​សូម​សម្មតិ​ ​ដើម្បី​នៅ​ប្រាសចាក​ត្រៃចីវរ​នឹង​សង្ឃ​។​ ​ភិក្ខុ​ត្រូវ​សូម​គំរប់​ពីរ​ដង​ផង​ ​សូម​គំរប់​បីដង​ផង​។​ ​ភិក្ខុ​អ្នក​ឆ្លាស​ ​អង់អាច​ ​ត្រូវញ៉ាំង​សង្ឃ​ឱ្យ​ដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636783176629769157
ទៅកាន់ទំព័រ៖