ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ៧
[១០១] សម័យនោះ សម្ដេចព្រះសម្ពុទ្ធដ៏ទ្រង់យស ទ្រង់គង់ ក្នុងនិគ្រោធារាម ជិតក្រុងកបិលពស្ដុ ក្នុងសក្កជនបទ។ គ្រានោះឯង ពួកភិក្ខុឆព្វគ្គិយប្រើនាងភិក្ខុនីទាំងឡាយឱ្យលាងខ្លះ ឱ្យជ្រលក់ខ្លះ ឱ្យសិត ឬត្រដោះខ្លះ នូវរោមចៀមទាំងឡាយ។ ភិក្ខុនីទាំងឡាយ កាល (ធ្វើកិច្ច) លាង ជ្រលក់ សិត នូវរោមចៀម (ដូច្នោះ) ទើប លះចោលនូវការរៀនសូត្របាលី អដ្ឋកថា និងអធិសីលសិក្ខា អធិចិត្ដ សិក្ខា អធិបញា្ញសិក្ខា។ គ្រានោះ នាងមហាបជាបតិគោតមីភិក្ខុនីចូល ទៅគាល់សម្ដេចព្រះដ៏មានព្រះភាគ លុះចូលទៅហើយថ្វាយបង្គំព្រះដ៏ មានព្រះភាគ ហើយបានឋិតក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ មានបន្ទូលនឹងនាងមហាបជាបតិគោតមី ដែលកំពុងឋិតនៅក្នុងទីដ៏សមគួរ យ៉ាងនេះថា នែព្រះនាងគោតមី នាងភិក្ខុនីទាំងឡាយជាអ្នកមិនប្រមាទ ជា អ្នកមានព្យាយាមដុតកំដៅបាប ជាអ្នកមានចិត្ដបញ្ជូនទៅកាន់ព្រះនិព្វាន ដែរឬទេ។ ព្រះនាងមហាបជាបតិគោតមីទូលថា បពិត្រព្រះអង្គ ពួក នាងភិក្ខុនីមិនប្រមាទឯណាបាន លោកម្ចាស់ឆព្វគ្គិយទាំងឡាយប្រើពួក នាងភិក្ខុនីឱ្យលាងខ្លះ ឱ្យជ្រលក់ខ្លះ ឱ្យសិតខ្លះ នូវរោមចៀមទាំងឡាយ
ID: 636783234555922344
ទៅកាន់ទំព័រ៖