ព្រះត្រៃបិដក ភាគ ០៣

កាលបើ​ភិក្ខុនី​ទាំងឡាយ​មាន​រវល់​ ​លាង​ ​ជ្រលក់​ ​សិត​ ​នូវ​រោមចៀម​ទាំងឡាយ​ ​(​ដូច្នោះ​ហើយ​)​ ​ទើប​លះ​ចោលការ​រៀនសូត្រ​បាលី​ ​អដ្ឋកថា​ ​និង​អធិសីល​សិក្ខា​ ​អធិ​ចិត្ដ​សិក្ខា​ ​អធិប្បញ្ញា​សិក្ខា​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ ​
​ព្រះ​ភាគ​ទ្រង់​ពន្យល់​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ឱ្យ​ឃើញ​ ​ឱ្យ​កាន់​យក​ ​ឱ្យ​ក្លាហាន​ ​ឱ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​ ​គ្រានោះ​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ពន្យល់​ឱ្យ​ឃើញ​ ​ឱ្យ​កាន់​យក​ ​ឱ្យ​ក្លាហាន​ ​ឱ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ធ្វើ​ប្រទក្សិណ​ចៀសចេញ​ទៅ​។​ ​ព្រោះ​និទាន​នេះ​ ​ព្រោះ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ឱ្យ​ប្រជុំ​នូវ​ភិក្ខុសង្ឃ​ ​ហើយ​ត្រាស់​សួរ​បញ្ជាក់​ពួក​ ​ភិក្ខុ​ឆ​ព្វ​គ្គិ​យថា​ ​នែ​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​អ្នក​ទាំងឡាយ​ប្រើ​ពួក​នាង​ភិក្ខុនី​ឱ្យ​លាង​ខ្លះ​ ​ឱ្យ​ជ្រលក់​ខ្លះ​ ​ឱ្យ​សិត​ខ្លះ​ ​នូវ​រោមចៀម​ទាំងឡាយ​ ​ពិតមែន​ ​ឬទេ​។​ ​ពួក​ភិក្ខុ​ឆ​ព្វ​គ្គិ​យ​ទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​ការនោះ​ ​ពិតមែន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​សួរ​ថា​ ​នែ​ភិក្ខុ​ទាំងឡាយ​ ​ពួក​នាង​ភិក្ខុនី​ទាំងនោះ​ ​ជា​ញាតិ​របស់​អ្នក​ទាំងឡាយ​ ​ឬមិន​មែន​ ​ជា​ញាតិ​ ​ទេ​។​ ​ពួក​ភិក្ខុ​ឆ​ព្វ​គ្គិ​យ​ទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​ភិក្ខុនី​ទាំងនោះ​ ​មិនមែន​ជា​ញាតិ​ទេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​នែ​មោឃបុរស​ទាំងឡាយ​ ​ជន​ទាំងឡាយ​ ​ដែល​មិនមែន​ជា​ញាតិ​ ​រមែង​មិនដឹង​នូវ​កម្ម​ដ៏​សមគួរ​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636783235249692025
ទៅកាន់ទំព័រ៖