ព្រះត្រៃបិដក ភាគ ០៣

ភិក្ខុ​បង្គាប់​ថា​ ​នាង​ចូរ​ជ្រលក់​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​រោមចៀម​ដែល​ ​ជ្រលក់​ហើយ​នោះ​ ​ជា​និ​ស្ស​គ្គិ​យ​។​ ​ភិក្ខុ​បង្គាប់​ថា​ ​នាង​ចូរ​សិត​ ​ឬ​ត្រដោះ​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​រោមចៀម​ដែល​សិត​ឬ​ត្រដោះ​ហើយ​ ​ជា​និ​ស្ស​គ្គិ​យ​ ​រោមចៀម​ដែល​ជា​និ​ស្ស​គ្គិ​យ​នោះ​ ​ភិក្ខុ​គប្បី​លះ​ដល់​សង្ឃ​ ​ឬ​គណៈ​ ​ឬបុគ្គល​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​លះ​យ៉ាងនេះ​។​ ​បេ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​រោមចៀម​ទាំងនេះ​ ​ខ្ញុំ​បាន​ប្រើ​នាង​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ឱ្យ​លាង​ហើយ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះ​រោមចៀម​ទាំងនេះ​ដល់​សង្ឃ​។​បេ​។​ ​សង្ឃ​គប្បី​ឱ្យ​។​ ​បេ​។​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​គប្បី​ឱ្យ​។​ ​បេ​។​ ​ខ្ញុំ​ឱ្យ​ដល់​លោក​ដ៏​មាន​អាយុ​។​
 [​១០៣​]​ ​ភិក្ខុនី​មិនមែន​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ជា​ញាតិ​ ​ហើយ​ប្រើ​ឱ្យ​លាង​នូវ​រោមចៀម​ទាំងឡាយ​ ​រោមចៀម​នោះ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​ ​មិនមែន​ជា​ញាតិ​ ​ហើយ​ប្រើ​ឱ្យ​លាង​ ​ឱ្យ​ជ្រលក់​ ​នូវ​រោមចៀម​ទាំងឡាយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​នឹង​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​ ​សំគាល់​ថា​មិនមែន​ជា​ញាតិ​ ​ហើយ​ប្រើ​ឱ្យ​លាង​ ​ឱ្យ​សិត​ ​នូវ​រោមចៀម​ ​ទាំងឡាយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​និ​ងនិស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុនី​មិនមែន​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ជា​ញាតិ​ ​ហើយ​ប្រើ​ឱ្យ​លាង​ ​ឱ្យ​ជ្រលក់​ ​ឱ្យ​សិត​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636783236051647894
ទៅកាន់ទំព័រ៖