ព្រះត្រៃបិដក ភាគ ០៣

នូវ​រោមចៀម​ទាំងឡាយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ពីរ​ ​និ​ងនិស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុនី​ ​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​សង្ស័យ​។​ ​បេ​។​ ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​ជា​ញាតិ​។​ ​បេ​។​ ​ភិក្ខុ​ប្រើ​ភិក្ខុនី​ឱ្យ​លាង​នូវ​រោមចៀម​ភិក្ខុ​ដទៃ​ ​ត្រូវ​អាបត្ដិ​ ​ទុក្កដ​។​ ​ភិក្ខុ​ប្រើ​ភិក្ខុនី​ដែល​បាន​ឧបសម្បទា​អំពី​ឯកតោ​សង្ឃ​ឱ្យ​លាង​ ​ត្រូវ​ ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុនី​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ជា​ញាតិ​ ​ត្រូវ​អាបត្ដិ​ ​ទុក្កដ​។​ ​ភិក្ខុនី​ជា​ញាតិ​ ​ភិក្ខុ​សង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុនី​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​ជា​ញាតិ​ ​មិន​ត្រូវ​អាបត្ដិ​អ្វី​ឡើយ​។​
 [​១០៤​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​ឱ្យ​ភិក្ខុនី​ជា​ញាតិ​លាង​រោមចៀម​ ​ស្រាប់តែ​មាន​ភិក្ខុនី​ឯទៀត​មិនមែន​ជា​ញាតិ​ ​(​មកកាន់​យក​រោមចៀម​អំពី​ដៃ​ ​ភិក្ខុនី​នោះ​ទៅ​លាង​ឱ្យ​)​ ​មិន​មានដល់​ភិក្ខុ​ដែល​មិន​ប្រើ​ ​ស្រាប់តែ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​យក​រោមចៀម​ទៅ​លាង​ឱ្យ​ ​មិន​មានដល់​ភិក្ខុ​ដែល​ប្រើ​ភិក្ខុនី​ ​មិនមែន​ជា​ញាតិ​ឱ្យ​លាង​ភណ្ឌ​ដទៃ​ ​ដែល​ធ្វើ​ហើយ​នៅ​មិនទាន់​ប្រើប្រាស់​ ​មិន​មានដល់​ភិក្ខុ​ដែល​ប្រើ​នាង​សិក្ខមានា​ឱ្យ​លាង​ ​មិន​មានដល់​ភិក្ខុ​ដែល​ ​ប្រើ​នាង​សាមណេរី​ឱ្យ​លាង​ ​(​នូវ​រោមចៀម​ទាំងឡាយ​)​ ​មិន​មានដល់​ភិក្ខុ​ ​ឆ្កួត​ ​មិន​មានដល់​ភិក្ខុ​ដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី៧​ ​ចប់​។​

ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636783236695804738
ទៅកាន់ទំព័រ៖