ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​៨​


 [​១០៥​]​ ​សម័យ​នោះ​ ​សម្ដេចព្រះ​សម្ពុទ្ធ​ដ៏​មាន​បុញ្ញសិរី​ ​ទ្រង់​គង់​ក្នុង​អារាម​វេឡុ​វន​ ​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​ឧប​នន្ទ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ជា​សក្យ​បុ​ត្ដ​ជា​ជីតុន​របស់​ត្រកូល​មួយ​ ​ជា​អ្នក​ទទួ​លភ​ត្ដ​ជានិច្ច​។​ ​ខាទនីយ​ក្ដី​ ​ភោជនីយ​ក្ដី​ ​ឯណាមួយ​ ​កើតឡើង​ក្នុង​ ​ត្រកូល​នោះ​ ​ត្រកូល​នោះ​តោង​បែងចំណែក​អំពី​នោះ​ទុក​ឱ្យ​ឧប​នន្ទ​ភិក្ខុ​សក្យ​បុ​ត្ដ​។​ក៏​វេលា​នោះ​ឯង​ ​ត្រកូល​នោះ​បាន​សាច់​មក​ក្នុង​វេលា​ល្ងាច​។​ ​ត្រកូល​នោះ​ ​បាន​បែងចំណែក​សាច់​នោះ​ទុក​ប្រគេន​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​។​ ​ក្មេង​តូច​នៃ​ត្រកូល​នោះ​ភ្ញាក់​ពីព្រលឹម​ហើយ​ស្រែកយំ​ទារ​សាច់​ថា​ ​ឱ្យ​សាច់​មក​ខ្ញុំ​។​ ​បុរស​ប្ដី​នោះ​ ​ទើប​និយាយ​នឹង​ប្រពន្ធ​យ៉ាងនេះ​ថា​ ​នាង​ចូរ​ឱ្យ​ចំណែក​សាច់​របស់​លោកម្ចាស់​ដល់​ក្មេង​នេះ​ទៅ​ ​យើង​ចំា​ទិញ​ ​សាច់​ដទៃ​ប្រគេន​លោក​វិញ​។​ ​វេលា​នោះ​ ​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​ ​អាយុ​ ​ស្លៀក​ស្បង់​ប្រដាប់ដោយ​បាត្រ​ចីវរ​ ​ក្នុង​សម័យ​ព្រឹកព្រហាម​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636783237116008772
ទៅកាន់ទំព័រ៖