ព្រះត្រៃបិដក ភាគ ០៣
ហើយដើរចូលទៅកាន់ត្រកូលនោះ លុះទៅដល់ហើយ បានអង្គុយលើអាសនៈដែលគេតាក់តែងបម្រុងទុក។ បុរសនោះទើបចូលទៅរកឧបនន្ទសក្យបុត្ដដ៏មានអាយុ លុះចូលទៅដល់ហើយ បានថ្វាយបង្គំឧបនន្ទសក្យបុត្ដដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ កាលបុរសនោះអង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយនឹងឧបនន្ទសក្យបុត្ដដ៏មានអាយុយ៉ាងនេះថា ព្រះករុណា ខ្ញុំករុណាបានសាច់ក្នុងពេលល្ងាចម្សិលមិញ ខ្ញុំបានបែង ចំណែកសាច់នោះទុកប្រគេនលោកម្ចាស់ បពិត្រលោកម្ចាស់ ក្មេងតូចនេះ ភ្ញាក់ពីព្រលឹមឡើងស្រែកយំទារថា ឱ្យសាច់មកខ្ញុំ ខ្ញុំករុណាបានយក សាច់ចំណែករបស់លោកម្ចាស់ឱ្យក្មេងតូចទៅហើយ ព្រះករុណា លោកម្ចាស់នឹងឱ្យខ្ញុំទិញអ្វីមកដោយកហាបណៈ(នេះ)។ ឧបនន្ទដ៏មានអាយុ សួរថា អាវុសោ អ្នកបរិច្ចាគកហាបណៈដល់អាត្មាឬ។ បុរសនោះ តបថា ព្រះករុណាលោកម្ចាស់ ខ្ញុំករុណាបរិច្ចាគដល់លោកម្ចាស់។ ឧបនន្ទភិក្ខុ និយាយថា អាវុសោ អ្នកចូរប្រគេនកហាបណៈនោះដល់អាត្មាចុះ។ បុរស នោះទើបប្រគេនកហាបណៈទៅឧបនន្ទសក្យបុត្ដដ៏មានអាយុ ហើយពោលទោស តិះដៀល បន្ថោកបន្ទាបថា យើងទាំងឡាយទទួលរូបិយ
(១) បាន
(១) រូបិយ បានដល់ មាសប្រាក់ ។
ID: 636783237566834558
ទៅកាន់ទំព័រ៖