ព្រះត្រៃបិដក ភាគ ០៣
[១០៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទ ទី១នៃបារាជិកកណ្ឌរួចហើយ។ (លោហវិសេសមានពណ៌លឿង) បីដូចជាពណ៌នៃព្រះសាស្ដា ឈ្មោះថា មាស។ កហាបណៈក្ដី មាសក ដែលធ្វើដោយជាតិលោហៈក្ដី មាសកធ្វើដោយឈើក្ដី មាសកធ្វើដោយជ័រក្ដី រមែងដល់នូវវោហារ (គេចាយវាយបាន)ហៅថា ប្រាក់។ ពាក្យថា ទទួល ដោយខ្លួនឯង គឺកាន់យកដោយខ្លួនឯង មាសប្រាក់ដែលកាន់យកដោយខ្លួនឯងនោះជានិស្សគ្គិយ។ ពាក្យថា ប្រើគេឱ្យទទួល គឺញុំាងអ្នកដទៃ ឱ្យកាន់យក មាសប្រាក់នោះជានិស្សគ្គិយ។ ពាក្យថា ឬត្រេកអរនូវមាស ប្រាក់ដែលគេទុកដាក់ឱ្យនោះ សេចក្ដីថា ភិក្ខុត្រេកអរនូវមាសប្រាក់ដែល គេទុកដាក់ឱ្យដោយវាចាថា មាសប្រាក់នេះ ចូរជារបស់លោកម្ចាស់ចុះ មាសប្រាក់នោះជានិស្សគ្គិយ។ មាសប្រាក់នោះភិក្ខុគប្បីលះក្នុងកណ្ដាលនៃសង្ឃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីលះយ៉ាងនេះ។ ភិក្ខុនោះត្រូវចូល ទៅរកសង្ឃហើយធ្វើឧត្ដរាសង្គឆៀងស្មាម្ខាង ថ្វាយបង្គំបាទានៃភិក្ខុចាស់ ទាំងឡាយ ហើយអង្គុយច្រហោងផ្គងអញ្ជលីពោលយ៉ាងនេះនឹងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំបានទទួលនូវរូបិយ រូបិយនេះខ្ញុំត្រូវលះបង់
ID: 636783238145757670
ទៅកាន់ទំព័រ៖