ព្រះត្រៃបិដក ភាគ ០៣

សូម​ព្រះសង្ឃ​ស្ដាប់​ពាក្យ​ខ្ញុំ​ ​(​ដ្បិត​)​ ​ភិក្ខុ​នេះ​ ​ឈ្មោះ​នេះ​ ​មាន​ជម្ងឺ​មិន​អាច​នឹង​យក​ត្រៃចីវរ​ចេញ​ដើរទៅ​បានទេ​។​ ​ភិក្ខុ​នោះ​ ​មក​សូម​សម្មតិ​ដើម្បី​នៅ​ប្រាសចាក​ត្រៃចីវរ​នឹង​ជំនុំ​សង្ឃ​។​ ​បើ​កម្ម​មានកាល​ល្មម​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​ត្រូវ​ឱ្យ​សម្មតិ​ដើម្បី​នៅ​ប្រាសចាក​ត្រៃចីវរ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ចុះ​។​ ​វាចា​នេះ​ ​(​ជា​ពាក្យ​ផ្ដើម​)​ ​ញ៉ាំង​សង្ឃ​ឱ្យ​ដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្ដាប់​ពាក្យ​ខ្ញុំ​ ​ភិក្ខុ​នេះ​ឈ្មោះ​នេះ​មាន​ជម្ងឺ​ ​មិន​អាច​នឹង​យក​ត្រៃចីវរ​ចេញ​ដើរទៅ​បាន​។​ ​ភិក្ខុ​នោះ​សូម​សម្មតិ​ដើម្បី​នៅ​ប្រាសចាក​ត្រៃចីវរ​នឹង​សង្ឃ​។​ ​សង្ឃ​ឱ្យ​នូវ​សម្មតិ​ដើម្បី​នៅ​ប្រាសចាក​ត្រៃចីវរ​ដល់​ភិក្ខុ​ ​ឈ្មោះ​នេះ​។​ ​ការ​ឱ្យ​នូវ​សម្មតិ​ដើម្បី​នៅ​ប្រាសចាក​ត្រៃចីវរ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​សូម​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ស្ងៀម​ ​(​បើ​)​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​សូម​ឱ្យ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​និយាយឡើង​។​ ​ការ​សម្មតិ​ដើម្បី​នៅ​ប្រាសចាក​ត្រៃចីវរ​ ​សង្ឃ​បានឱ្យ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ហើយ​។​ ​ការ​ឱ្យ​សម្មតិ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​ចាំទុក​នូវ​ហេតុនេះ​ដោយ​កិរិយា​ស្ងៀម​យ៉ាងនេះ​ ​(​ទុកជា​ការ​ស្រេច​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សំដែង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​កាលបើ​ចីវរ​របស់​ភិក្ខុ​សម្រេច​ហើយ​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636783176948687398
ទៅកាន់ទំព័រ៖