ព្រះត្រៃបិដក ភាគ ០៣

ហើយ​ទទួល​នូវ​រូបិយ​ ​រូបិយ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​រូបិយ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​រូបិយ​ ​ហើយ​ទទួល​នូវ​រូបិយ​ ​រូបិយ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​របស់​មិនមែន​រូបិយ​ ​ភិក្ខុ​សំគាល់​ថា​ជា​រូបិយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​របស់​មិនមែន​រូបិយ​ ​ភិក្ខុ​សង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​របស់​មិនមែន​រូបិយ​ ​ភិក្ខុ​សំគាល់​ថា​ ​មិនមែន​រូបិយ​ ​មិន​ត្រូវ​អាបត្ដិ​។​
 [​១០៨​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​រើស​យក​ ​ដោយខ្លួនឯង​ឬ​ ​ប្រើ​គេ​ឱ្យ​រើស​យក​នូវ​រូបិយ​ដែល​ធ្លាក់ចុះ​ក្នុង​អារាម​ក្ដី​ ​ក្នុង​លំនៅ​របស់​ខ្លួន​ក្ដី​ ​ដោយ​គិតថា​ ​រូបិយ​នេះ​របស់​អ្នកណា​ ​អ្នកនោះ​នឹង​នាំ​យក​ទៅចុះ​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​ ​

​សិក្ខាបទ​ទី​ ​៨​ ​ចប់​។​

ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636783239332865569
ទៅកាន់ទំព័រ៖