ព្រះត្រៃបិដក ភាគ ០៣

ភិក្ខុ​គប្បី​លះ​យ៉ាងនេះ​ឯង​។​ ​ភិក្ខុ​នោះ​គប្បី​ចូល​ទៅ​រក​សង្ឃ​ហើយ​ពាក់​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​ថ្វាយបង្គំ​បាទា​នៃ​ភិក្ខុ​ចាស់​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ពោល​យ៉ាងនេះ​(​នឹង​សង្ឃ​)​ ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ជា​អ្នក​ប្រព្រឹត្ដ​ទិញដូរ​ដោយ​រូបិយ​មាន​ប្រការ​ផ្សេង​ ​ៗ​ ​រូបិយវត្ថុ​របស់ខ្ញុំ​នេះ​ជា​ ​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះ​នូវ​រូបិយវត្ថុ​នេះ​ដល់​សង្ឃ​។​ ​លុះ​លះ​ស្រេចហើយ​គប្បី​ ​សំដែង​អាបត្ដិ​ចេញ​។​ ​ភិក្ខុ​អ្នក​ឆ្លាស​អង់អាច​គប្បី​ទទួល​សំដែង​អាបត្ដិ​។​ ​បើ​ញោម​វត្ដ​ឬ​ឧបាសក​មក​ក្នុង​ទីនោះ​ ​ភិ​ក្ខុ​ទំាង​ឡាយ​គប្បី​ពោល​នឹងគេ​ថា​ ​អាវុសោ​ ​អ្នក​ចូរ​ដឹង​នូវ​រូបិយវត្ថុ​នេះ​ចុះ​។​ ​បើ​គេ​ពោល​ថា​ ​ពួក​លោកម្ចាស់​ ​ត្រូវការ​ឱ្យ​ខ្ញុំ​នាំ​យក​វត្ថុ​អ្វី​មក​ដោយ​រូបិយវត្ថុ​នេះ​។​ ​ភិក្ខុ​ទាំងឡាយ​មិន​គប្បី​ ​ពោល​ថា​ ​អ្នក​ចូរ​នាំ​យក​នូវ​វត្ថុ​នេះ​ ​ឬ​របស់​នេះ​មក​ឡើយ​។​ ​គប្បី​ប្រាប់​តែ​របស់​ដែល​គួរ​ ​គឺជា​សប្បិ​ ​ឬ​ប្រេង​ ​ឬ​ទឹកឃ្មុំ​ ​ឬ​ស្ករអំពៅ​ក៏បាន​។​ ​បើ​គេ​ផ្លាស់ប្ដូរ​ដោយ​រូបិយវត្ថុ​នោះ​ ​ហើយ​នាំ​យក​របស់​ដែល​គួរ​មក​ ​ភិក្ខុ​ទាំងពួង​គប្បី​បរិភោគ​បាន​ ​វៀរលែងតែ​ភិក្ខុ​អ្នកទិញ​ដូរ​ដោយ​រូបិយ​ចេញ​។​ ​បើ​ភិក្ខុ​បាន​របស់​គួរ​យ៉ាងនេះ​ ​នេះ​ជាការល្អ​ ​បើ​មិនបានទេ​ ​គប្បី​ពោល​នឹងគេ​ថា​ ​អាវុសោ​ ​អ្នក​ចូរ​ចោល​នូវ​រូបិយវត្ថុ​នេះ​ទៅ​។​ ​បើ​គេ​ចោល​ទៅ​ ​នេះ​ជាការល្អ​ ​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636783240617029019
ទៅកាន់ទំព័រ៖