ព្រះត្រៃបិដក ភាគ ០៣

បើ​គេ​មិន​ចោល​ទេ​ ​ភិក្ខុ​ទាំងឡាយ​គប្បី​សន្មត​ភិក្ខុ​ ​(​មួយ​រូប​)​ ​ដែល​ប្រកប​ ​ដោយ​អង្គ៥​ ​ឱ្យ​ជា​អ្នក​ចោល​នូវ​រូបិយ​ ​គឺ​ភិក្ខុ​មិនដល់​នូវ​ឆន្ទាគតិ១​ ​មិនដល់​នូវ​ទោសាគតិ១​ ​មិនដល់​នូវ​មោហាគតិ១​ ​មិនដល់​នូវ​ភយាគតិ១​ ​ដឹង​នូវ​រូបិយ​ ​ដែល​ខ្លួន​បាន​ចោល​ ​និង​មិនទាន់​ចោល១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​ ​សន្មត​យ៉ាងនេះ​។​ ​ភិក្ខុ​អ្នក​ឆ្លាស​ត្រូវ​អង្វរ​ភិក្ខុ​ ​(​ជា​អ្នក​ចោល​នូវ​រូបិយ​)​ ​ជាមុន​។​ ​ភិក្ខុ​អ្នក​ឆ្លាស​អង់អាច​លុះ​អង្វរ​រួចហើយ​ ​ត្រូវ​ប្រកាស​សង្ឃ​ឱ្យ​ដឹង​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សង្ឃ​ចូរ​ស្ដាប់​ខ្ញុំ​ ​បើ​សម្មតិកម្ម​នេះ​ ​មានកាល​ដ៏​គួរ​ដល់​សង្ឃ​ហើយ​សោត​ ​សង្ឃ​គប្បី​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ឱ្យ​ជា​អ្នក​ចោល​នូវ​រូបិយ​។​ ​នេះ​ជា​វាចា​ដែល​ប្រកាស​ឱ្យ​សង្ឃ​ជ្រាប​។​ ​បពិត្រ​ព្រះ​ ​សង្ឃ​ដ៏​ចំរើន​ ​សង្ឃ​ចូរ​ស្ដាប់​ខ្ញុំ​ ​សង្ឃ​សន្មត​នូវ​ភិក្ខុ​ឈ្មោះ​នេះ​ ​ឱ្យ​ជា​អ្នក​ ​ចោល​នូវ​រូបិយ​។​ ​ការ​សន្មតិ​ភិក្ខុ​ឈ្មោះ​នេះ​ឱ្យ​ជា​អ្នក​ចោល​នូវ​រូបិយ​ ​គួរ​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​សូម​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ស្ងៀម​នៅ​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​ ​ភិក្ខុ​ឈ្មោះ​នេះ​សង្ឃ​បាន​សន្មត​ឱ្យ​ជា​អ្នក​ចោល​នូវ​រូបិយ​ហើយ​។​ ​សម្មតិកម្ម​នេះ​គួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​សង្ឃ​ទើប​ស្ងៀម​ ​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​សម្មតិកម្ម​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636783240860012917
ទៅកាន់ទំព័រ៖