ព្រះត្រៃបិដក ភាគ ០៣
ភិក្ខុដែលសង្ឃសន្មតនោះ កុំគប្បីកំណត់ទី ហើយចោលនូវរូបិយនោះ។ បើភិក្ខុនោះកំណត់ទីហើយចោល ត្រូវអាបត្ដិទុក្កដ។
[១១១] រូបិយ ភិក្ខុសំគាល់ថារូបិយមែន ហើយទិញដូរនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ រូបិយ ភិក្ខុសង្ស័យ ហើយទិញដូរនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ រូបិយ ភិក្ខុសំគាល់ថាមិនមែនរូបិយ ហើយទិញដូរនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ មិនមែនរូបិយ ភិក្ខុសំគាល់ថារូបិយ ហើយទិញដូរនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ មិនមែនរូបិយ ភិក្ខុសង្ស័យ ហើយទិញដូរនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ មិន មែនរូបិយ ភិក្ខុសំគាល់ថាមិនមែនរូបិយ ហើយទិញដូរនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ មិនមែនរូបិយ ភិក្ខុសំគាល់ថារូបិយ ត្រូវអាបត្ដិទុក្កដ។ មិនមែនរូបិយ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ មិនមែនរូបិយ ភិក្ខុសំគាល់ថាមិនមែនរូបិយ មិនត្រូវអាបត្ដិ។
[១១២] អាបត្ដិមិនមានដល់ភិក្ខុឆ្កួត និងភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទទី៩ ចប់។
ID: 636783241248165118
ទៅកាន់ទំព័រ៖