ព្រះត្រៃបិដក ភាគ ០៣

កឋិន​ដោះ​ហើយ​ ​បើ​ភិក្ខុ​នៅ​ប្រាសចាក​ត្រៃចីវរ​ ​សូម្បីតែ​មួយ​យប់​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​ភិក្ខុ​ដែល​បាន​អវិប្បវាស​សម្មតិ​អំពី​សង្ឃ​។​
 [​១២​]​ ​ត្រង់​ពាក្យ​ថា​ ​កាលបើ​ចីវរ​របស់​ភិក្ខុ​សម្រេច​ហើយ​ ​អធិប្បាយ​ថា​ ​ចីវរ​ដែល​ភិក្ខុ​បាន​ធ្វើរួច​ជាស្រេច​ហើយ​ក្ដី​ ​ចីវរ​បាត់​ក្ដី​ ​ចីវរ​ដែល​ខូច​ក្ដី​ ​ចីវរ​ភ្លើង​ឆេះ​ក្ដី​ ​បំណង​ក្នុង​ចីវរ​ដាច់​ស្រឡះ​ក្ដី​។​ ​ពាក្យ​ថា​ ​កឋិន​ដោះ​ហើយ​ ​អធិប្បាយ​ថា​ ​កឋិន​ដោះ​ហើយ​ ​បណ្ដា​មាតិកា​ទាំង​ ​៨យ៉ាង​ ​ដោយ​ ​មាតិកា​ណាមួយ​ ​ម្យ៉ាងទៀត​ ​កឋិន​ដែល​សង្ឃ​បាន​ដោះ​ក្នុង​ចន្លោះ​។​ ​ពាក្យ​ថា​ ​បើ​ភិក្ខុ​នៅ​ប្រាសចាក​ត្រៃចីវរ​ ​សូម្បីតែ​មួ​យប់​ ​អធិប្បាយ​ថា​ ​បើ​ភិក្ខុ​នៅ​ប្រាសចាក​សង្ឃាដិ​ក្ដី​ ​ឧត្ដរាសង្គ​ក្ដី​ ​ស្បង់​ក្ដី​ ​សូម្បីតែ​មួយ​យប់​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​ភិក្ខុ​ដែល​បាន​អវិប្បវាស​សម្មតិ​អំពី​សង្ឃ​ ​អធិប្បាយ​ថា​ ​លើកលែងតែ​ភិក្ខុ​ដែល​បាន​អវិប្បវាស​សម្មតិ​អំពី​សង្ឃ​។​ ​ពាក្យ​ថា​ ​និ​ស្ស​គ្គិ​យ​ ​អធិប្បាយ​ថា​ ​ចីវរ​ជា​និ​ស្ស​គ្គិ​យ​ដំណាល​នឹង​ពេល​ដែល​អរុណរះ​ឡើង​ ​ភិក្ខុ​នោះ​ឯង​ ​ត្រូវ​លះ​ ​(​ចីវរ​នោះ​)​ ​ដល់​សង្ឃ​ ​ឬគណ​ ​ឬបុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចីវរ​នោះ​ ​ភិក្ខុ​ត្រូវ​លះបង់​យ៉ាងនេះ​។​ ​ភិក្ខុ​ ​នោះ​ត្រូវ​ចូល​ទៅកាន់​ជំនុំ​សង្ឃ​។​បេ​។​ ​ហើយ​ពោល​នឹង​សង្ឃ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636783177297397343
ទៅកាន់ទំព័រ៖