ព្រះត្រៃបិដក ភាគ ០៣
សង្ឃាដិរបស់អ្នកនេះល្អមែន អ្នកបានមកអំពីណា។ បរិព្វាជកនោះតបថា ម្នាលអាវុសោ យើងបានប្ដូរដោយសម្ពត់របស់យើងនោះមក។ ពួកបរិព្វាជកសួរថា ម្នាលអាវុសោ សង្ឃាដិរបស់អ្នកនេះនឹងធន់នៅបានប៉ុន្មានថ្ងៃ ឯសម្ពត់របស់អ្នកពីមុននោះប្រសើរជាង។ បរិព្វាជកនោះទើប គិតថា បរិព្វាជកទាំងឡាយបានពោលនូវពាក្យនោះ ជាពាក្យពិតមែន សង្ឃាដិរបស់អញនេះនឹងធន់នៅបានប៉ុន្មានថ្ងៃ សម្ពត់របស់អញនោះឯងប្រសើរ ទើបចូលទៅរកឧបនន្ទសក្យបុត្ដដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងឧបនន្ទដ៏មានអាយុជាសក្យបុត្ដថា ណ្ហើយចុះ អ្នកចូរយកសង្ឃាដិរបស់អ្នកទៅវិញចុះ ចូរឱ្យសម្ពត់មកយើងវិញ។ ឧបនន្ទភិក្ខុបាននិយាយថា ម្នាលអាវុសោ យើងបានប្រាប់អ្នកហើយថា អ្នកចូរដឹង (ចូរមើលសិន) ដូច្នេះ មិនមែនទេឬ យើងមិនឱ្យទេ។ ឯបរិព្វាជកនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា សូម្បីគ្រហស្ថ ក៏រមែងឱ្យនូវវត្ថុនោះដល់គ្រហស្ថ ដែលមានសេចក្ដីក្ដៅក្រហាយដែរ ចុះហេតុអ្វី បព្វជិតត្រឡាំង ក៏មិនឱ្យដល់បព្វជិតដូចគ្នា។ ភិក្ខុទាំងឡាយបានឮបរិព្វាជកនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណា
ID: 636783242041690505
ទៅកាន់ទំព័រ៖