ព្រះត្រៃបិដក ភាគ ០៣
មានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ឧបនន្ទសក្យបុត្ដដ៏មានអាយុ មិនគួរនឹងប្រព្រឹត្ដ ទិញដូររបស់មួយអន្លើដោយបរិព្វាជកទេ។ ភិក្ខុទាំងនោះក៏នាំគ្នាក្រាបទូលដំណើរនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ឧបនន្ទ ឮថាអ្នកឯងប្រព្រឹត្ដទិញដូររបស់មួយអន្លើដោយបរិព្វាជក ពិតមែនឬ។ ឧបនន្ទភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ សម្ដេចព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា នែមោឃបុរស អ្នកឯងមិនគួរនឹងប្រព្រឹត្ដទិញដូររបស់មួយអន្លើដោយបរិព្វាជកទេ នែមោឃបុរស អំពើដែលអ្នកធ្វើនេះ មិនមែននាំឱ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ ឬមួយនាំបុគ្គលដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងមិនបានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយប្រព្រឹត្ដទិញដូររបស់មានប្រការផ្សេងៗ របស់នោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
[១១៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ បរិក្ខារទាំងឡាយ គឺចីវរបិណ្ឌបាត សេនាសនៈនិងគិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ដោយហោចទៅ
ID: 636783255875931778
ទៅកាន់ទំព័រ៖