ព្រះត្រៃបិដក ភាគ ០៣

ចំនួន​នៃ​សិក្ខាបទ​ក្នុង​កោសិយ​វគ្គ​នោះ​ ​គឺ
​ភិក្ខុ​ធ្វើ​សន្ថ័ត​ដោយ​រោមចៀម​លាយ​សូត្រ១​ ​ភិក្ខុ​ធ្វើ​សន្ថ័ត​ដោយ​រោមចៀម​ខ្មៅ​សុទ្ធ១​ ​ភិក្ខុ​ធ្វើ​សន្ថ័ត​ត្រូវ​យក​រោមចៀម​ខ្មៅ​ពីរ​ភាគ​មក​លាយ១​ ​ភិក្ខុ​ធ្វើ​សន្ថ័ត​ថ្មី​ហើយ​ត្រូវ​ប្រើប្រាស់​ឱ្យ​បាន៦ឆ្នាំ១​ ​ភិក្ខុ​ធ្វើ​សន្ថ័ត​សម្រាប់​ទ្រាប់អង្គុយ​ត្រូវ​កាត់​យក​សន្ថ័ត​ចាស់​មក​លាយ១​ ​ភិក្ខុ​កាន់​យក​រោមចៀម​ដែល​ ​កើតឡើង​ពាក់កណ្ដាល​ផ្លូវ​ ​បានតែ​ត្រឹម​បី​យោជន៍១​ ​ភិក្ខុ​ប្រើ​នាង​ភិក្ខុនី​ឱ្យ​លាង​ជ្រលក់​គក់​រោមចៀម១​ ​ភិក្ខុ​ទទួល​រូបិយ១​ ​ភិក្ខុ​លក់​ទិញ​ដោយ​រូបិយ១​ ​ភិក្ខុ​លក់​ទិញ​ផ្លាស់ប្ដូរ​ដោយ​កប្បិយ​វត្ថុ១​។​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636783257228529143
ទៅកាន់ទំព័រ៖