ព្រះត្រៃបិដក ភាគ ០៣

បត្ដ​វគ្គ​សិក្ខាបទ​ទី១​


 ​[​១១៧​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មានយស​ ​ទ្រង់​សម្រេច​ឥរិយាបថ​ក្នុង​វត្ដ​ជេតវន​ ​ជា​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​សន្សំ​បាត្រ​ទុកជា​ច្រើន​។​ ​មនុស្ស​ទាំងឡាយ​ដើរទៅ​វិហារ​បានឃើញ​ ​នាំគ្នា​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ជា​កូនចៅ​របស់​ព្រះពុទ្ធ​ជា​សក្យ​បុ​ត្ដ​ ​មិនសមបីបើ​ ​នឹង​សន្សំ​បាត្រ​ទុកជា​ច្រើន​ទេ​ ​សមណៈ​ទាំងឡាយ​ជា​កូនចៅ​របស់​ព្រះពុទ្ធ​ ​ជា​សក្យ​បុ​ត្ដ​នឹង​ធ្វើ​នូវ​ជំនួញ​បាត្រ​ ​ឬ​នឹង​តាំង​រាន​ផ្សារ​លក់​ភាជន៍​ដី​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពាក្យ​មនុស្ស​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ ​(​ដូច្នោះ​)​។​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​សេចក្ដីប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិនសមបើ​នឹង​ប្រើប្រាស់​អតិរេក​បាត្រ​(​១​)​ ​ឡើយ​។​ ​ខណៈនោះ​ភិក្ខុ​ទាំងនោះ​ក៏​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​ប្រើប្រាស់​អតិរេក​បាត្រ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទូល​តប​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​
​(​១​)​ ​បាត្រ​ដែល​លើស​ ​គឺ​បាត្រ​ដែល​មិនបាន​វិកប្ប​ ​មិនបាន​អធិដ្ឋាន​ ​។​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636783257750268984
ទៅកាន់ទំព័រ៖