ព្រះត្រៃបិដក ភាគ ០៣

បាត្រ​ចំណុះ​បាយ​នៃ​អង្ករ១នាឡិ​មគធៈ​ ​ចំណុះ​ខាទនីយ​ស្មើ​ចំណែក​បាយ​ជា​គំរប់៤​ ​និង​ចំណុះ​ម្ហូប​ល្មម​សមគួរ​ដល់​បាយ​នោះ​ ​ហៅថា​ ​បាត្រ​យ៉ាង​កណ្ដាល​។​ ​បាត្រ​ចំណុះ​បាយ​នៃ​អង្ករ១បត្ថ​ ​គឺ​កន្លះ​នាឡិ​មគធៈ​ចំណុះ​ ​ខាទនីយ​ស្មើ​ចំណែក​បាយ​ជា​គំរប់៤​ ​និង​ចំណុះ​ម្ហូប​ល្មម​សមគួរ​ដល់​បាយ​នោះ​ ​ហៅថា​បាត្រ​យ៉ាង​តូច​។​ ​បាត្រ​ដែល​ធំ​ហួស​ ​ឬ​តូច​ហួស​ជាង​ប្រមាណ​នោះ​ ​មិន​ហៅថា​បាត្រ​ទេ​។​
 ​[​១២០​]​ ​កាល​ភិក្ខុ​ទុកបាត្រ​ឱ្យ​កន្លង​ហួស​អំពី​កំណត់​នោះ​ទៅ​ ​បាត្រ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​គឺ​ជា​និ​ស្ស​គ្គិ​យក្នុង​ពេល​អរុណ​ទី១១​ ​រះ​ឡើង​ហើយ​ ​ភិក្ខុ​ត្រូវ​លះបង់​ដល់​សង្ឃ​ ​ឬ​គណៈ​ ​ឬបុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​លះបង់​បាត្រ​យ៉ាងនេះ​ឯង​។​
 ​[​១២១​]​ ​ភិក្ខុ​នោះ​គប្បី​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​ថ្វាយបង្គំ​បាទា​ភិក្ខុ​ទាំងឡាយ​ដែល​ជា​ចាស់​ ​រួចហើយ​អង្គុយច្រហោង​ ​ប្រណម្យ​អញ្ជលី​ ​ហើយ​ត្រូវ​ពោល​ពាក្យ​យ៉ាងនេះ​នឹង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​បាត្រ​របស់ខ្ញុំ​នេះ​កន្លង​ហួស១០ថ្ងៃ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះបង់​បាត្រ​នេះ​ដល់​សង្ឃ​។​ ​ភិក្ខុ​នោះ​លុះ​លះបង់​ហើយ​ ​ត្រូវ​សំដែង​អាបត្ដិ​ចេញ​។​ ​ភិក្ខុ​ដែល​ឆ្លាស​ប្រតិពល​គប្បី​ទទួលដឹង​អាបត្ដិ​ ​(​របស់​ភិក្ខុ​នោះ​)​។​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636783258801899134
ទៅកាន់ទំព័រ៖