ព្រះត្រៃបិដក ភាគ ០៣

បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ចីវរ​នេះ​ ​ខ្ញុំ​នៅ​ប្រាស​ឃ្លាត​មួយ​រាត្រី​ហើយ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ព្រោះ​ឥតមាន​ភិក្ខុ​សម្មតិ​ទេ​ ​ខ្ញុំ​សូម​លះ​ចីវរ​នេះ​ដល់​សង្ឃ​។​បេ​។​ ​(​ត្រង់​បេយ្យាល​ទាំង​បី​ ​មាន​អធិប្បាយ​ត្រង់​សិក្ខាបទ​ទី១​ ​ក្នុង​វគ្គ​ជាមួយគ្នា​នេះ​រួចហើយ​)​។​
 [​១៣​]​ ​ស្រុក​មាន​ឧបចារ​តែមួយ​ ​មាន​ឧបចារ​ផ្សេងគ្នា​ ​ផ្ទះ​មាន​ឧបចារ​តែមួយ​ ​មាន​ឧបចារ​ផ្សេងគ្នា​ ​ឃ្លាំង​មាន​ឧបចារ​តែមួយ​ ​មាន​ឧបចារ​ផ្សេងគ្នា​ ​បញ្ចា​មាន​ឧបចារ​តែមួយ​ ​មាន​ឧបចារ​ផ្សេងគ្នា​ ​ឃ្លាំង​មាន​ឧបចារ​តែមួយ​ ​មាន​ឧបចារ​ផ្សេងគ្នា​ ​បញ្ចា​មាន​ឧបចារ​តែមួយ​ ​មាន​ឧបចារ​ផ្សេងគ្នា​ ​រោង​មាន​ជ្រុង​បួន​មាន​ឧបចារ​តែមួយ​ ​មាន​ឧបចារ​ផ្សេងគ្នា​ ​ប្រាសាទ​មាន​ឧបចារ​តែមួយ​ ​មាន​ឧបចារ​ផ្សេងគ្នា​ ​ប្រាសាទ​មាន​ដំបូល​ត្រងិល​មាន​ឧបចារ​តែមួយ​ ​មាន​ឧបចារ​ផ្សេងគ្នា​ ​នាវា​មាន​ឧបចារ​តែមួយ​ ​មាន​ឧបចារ​ផ្សេងគ្នា​ ​ពួក​ឈ្មួញ​រទេះ​មាន​ឧបចារ​តែមួយ​ ​មាន​ឧបចារ​ផ្សេងគ្នា​ ​ស្រែ​មាន​ឧបចារ​តែមួយ​ ​មាន​ឧបចារ​ផ្សេងគ្នា​ ​លាន​ស្រូវ​មាន​ឧបចារ​តែមួយ​ ​មាន​ឧបចារ​ផ្សេងគ្នា​ ​សួនច្បារ​មាន​ឧបចារ​តែមួយ​ ​មាន​ឧបចារ​ផ្សេងគ្នា​ ​វិហារ​មាន​ឧបចារ​តែមួយ​ ​មាន​ឧបចារ​ផ្សេងគ្នា​ ​ទី​ជិត​ដើមឈើ​មាន​ឧបចារ​តែមួយ​ ​មាន​ឧបចារ​ផ្សេងគ្នា​ ​ទីវាល​មាន​ឧបចារ​តែមួយ​ ​មាន​ឧបចារ​ផ្សេងគ្នា​។​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636783177655417821
ទៅកាន់ទំព័រ៖