ព្រះត្រៃបិដក ភាគ ០៣

 [​១២៣​]​ ​ភិក្ខុ​នោះ​គប្បី​ចូល​ទៅ​រក​ភិក្ខុ​មួយ​អង្គ​ ​ហើយ​ធ្វើ​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​អង្គុយច្រហោង​ប្រណម្យ​អញ្ជលី​ ​ហើយ​ត្រូវ​ពោល​ពាក្យ​យ៉ាងនេះ​ ​នឹង​ភិក្ខុ​មួយ​អង្គ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​បាត្រ​របស់ខ្ញុំ​នេះ​ ​កន្លង​ហួស១០ថ្ងៃ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះបង់​បាត្រ​នេះ​ ​ដល់​លោក​ដ៏​មាន​អាយុ​។​ ​លុះ​ភិក្ខុ​នោះ​លះបង់​ហើយ​ត្រូវ​សំដែង​អាបត្ដិ​ចេញ​។​ ​ភិក្ខុ​មួយ​អង្គ​នោះ​ត្រូវ​ទទួលដឹង​អាបត្ដិ​ ​(​របស់​ភិក្ខុ​នោះ​)​។​ ​បាត្រ​ដែល​ភិក្ខុ​នោះ​លះបង់​ហើយ​ត្រូវ​បុគ្គល​នោះ​ឱ្យ​វិញ​ដោយ​ពោល​ថា​ ​ខ្ញុំ​ឱ្យ​បាត្រ​នេះ​ដល់​លោក​ដ៏​មាន​អាយុ​វិញ​។​
 [​១២៤​]​ ​បាត្រ​ដែល​កន្លង​ហួស១០ថ្ងៃហើយ​ ​ភិក្ខុ​សំគាល់​ថា​កន្លង​ហើយ​មែន​ ​បាត្រ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​បាត្រ​ដែល​កន្លង​ហួស១០ថ្ងៃ​ ​តែ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​បាត្រ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​បាត្រ​ដែល​កន្លង​ហួស១០ថ្ងៃហើយ​ ​តែ​ភិក្ខុ​សំគាល់​ថា​មិនទាន់​កន្លង​ ​បាត្រ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​បាត្រ​ដែល​មិនទាន់​បាន​អធិដ្ឋាន​ ​ភិក្ខុ​សំគាល់​ថា​បាន​អធិដ្ឋាន​ហើយ​ ​បាត្រ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​បាត្រ​ដែល​មិនទាន់​បាន​វិកប្ប​ ​ភិក្ខុ​សំគាល់​ថា​ ​បាន​វិកប្ប​ហើយ​ ​បាត្រ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​បាត្រ​ដែល​មិនទាន់​បាន​លះបង់​ ​ភិក្ខុ​សំគាល់​ថា​បាន​លះបង់​ហើយ​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636783259616505727
ទៅកាន់ទំព័រ៖