ព្រះត្រៃបិដក ភាគ ០៣

បាត្រ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​បាត្រ​ដែល​មិនទាន់​បាត់​ ​ភិក្ខុ​សំគាល់​ថា​បាត់​ហើយ​ ​បាត្រ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​បាត្រ​ដែល​មិនទាន់​ខូច​ទេ​ ​តែ​ភិក្ខុ​សំគាល់​ថា​ខូច​ហើយ​បាត្រ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​បាត្រ​ដែល​មិនទាន់​បែក​ ​ភិក្ខុ​សំគាល់​ថា​បែក​ហើយ​ ​បាត្រ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​បាត្រ​ដែល​ចោរ​មិនទាន់​ដណ្ដើម​ ​ភិក្ខុ​សំគាល់​ថា​ចោរ​ដណ្ដើមយក​ទៅ​ហើយ​ ​បាត្រ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​
 [​១២៥​]​ ​ភិក្ខុ​មិន​លះបង់​បាត្រ​ដែល​ជា​និ​ស្ស​គ្គិ​យ​ ​ហើយ​ប្រើប្រាស់​ ​(​បាត្រ​នោះ​)​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បាត្រ​ដែល​មិនទាន់​កន្លង​ហួស១០ថ្ងៃ​ភិក្ខុ​ ​សំគាល់​ថា​កន្លង​ហើយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បាត្រ​ដែល​មិនទាន់​កន្លង​ហួស១០​ ​ថ្ងៃ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បាត្រ​ដែល​មិនទាន់​កន្លង​ហួស១០ថ្ងៃ​ ​ភិក្ខុ​សំគាល់​ថា​មិនទាន់​កន្លង​ ​ជា​អ​នា​បត្ដិ​។​
 ​[​១២៦​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​បាន​អធិដ្ឋាន​ ​បាន​វិកប្ប​ ​បាន​លះបង់​ឱ្យទៅ​គេ​ ​ដល់​ភិក្ខុ​ដែល​មាន​បាត្រ​បាត់​វិនាស​បែក​ទៅ​ ​ចោរ​ដណ្ដើមយក​ទៅ​ ​ភិក្ខុ​ដទៃ​កាន់​យក​ដោយ​វិស្សាសៈ​ ​ក្នុង​រវាង១០ថ្ងៃ​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636783309096405815
ទៅកាន់ទំព័រ៖