ព្រះត្រៃបិដក ភាគ ០៣

កូន​នឹង​ប្រពន្ធ​ទាំងឡាយ​របស់​ស្មូនឆ្នាំង​នោះ​សោត​ក៏​ព្រួយ​លំបាក​។​ ​ភិក្ខុ​ ​ទាំងឡាយ​បាន​ស្ដាប់​ច្បាស់​ពាក្យ​ដែល​មនុស្ស​ទាំងឡាយ​នោះ​ ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ហើយ​។​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​សេចក្ដី​ ​ប្រាថ្នា​តិច​។​ ​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​គួរបើ​ដែរ​ ​ភិក្ខុ​ទាំងឡាយ​មិនដឹង​ប្រមាណ​ហើយ​សូម​បាត្រ​ជាច្រើន​។​ ​ខណៈនោះ​ ​ពួក​ភិក្ខុ​នោះ​ក៏​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុ​ទាំងឡាយ​មិនដឹង​ប្រមាណ​ហើយ​សូម​បាត្រ​ជាច្រើន​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ ​ភាគ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គួរបើ​ដែរ​ ​មោឃបុរស​ទាំងនោះ​មិនដឹង​ប្រមាណ​ហើយ​សូម​បាត្រ​ជាច្រើន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​ ​នេះ​មិនមែន​នាំ​ឱ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នឹង​បាន​នាំ​ឱ្យ​ ​រឹងរឹតតែ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​ជ្រះថ្លា​ហើយក៏​ទេ​។​ ​បេ​។​ ​លុះ​ត្រាស់​តិះដៀល​ហើយ​ ​ក៏​ធ្វើ​នូវ​ធម្មី​កថា​ ​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ ​ទើប​ទ្រង់​បញ្ញ​ត្ដ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​សូម​បាត្រ​ឡើយ​ ​ភិក្ខុ​ណា​សូម​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636783310088212543
ទៅកាន់ទំព័រ៖