ព្រះត្រៃបិដក ភាគ ០៣
[១២៩] សម័យនោះឯង ភិក្ខុ១រូបមានបាត្របែក។ ឯភិក្ខុនោះសង្ស័យថា ការសូមបាត្រព្រះដ៏មានព្រះភាគទ្រង់ហាមហើយ មិនហ៊ានសូមបាត្រ ក៏ប្រព្រឹត្ដបិណ្ឌបាតដោយដៃទទេ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈជាកូនចៅរបស់ព្រះ ពុទ្ធជាសក្យបុត្ដ មិនសមបីបើនឹងចរទៅបិណ្ឌបាតដោយដៃទទេ ដូចជាពួកតិរ្ថិយសោះ។ ភិក្ខុទាំងឡាយបានស្ដាប់ច្បាស់នូវពាក្យដែលមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្ដុះបង្អាប់(ដូច្នោះ)។ ទើបភិក្ខុទាំងនោះ ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះ និទាននេះដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើ ធម្មីកថា ត្រាស់ហៅពួកភិក្ខុមកហើយទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុដែលមានបាត្របាត់ ឬមានបាត្របែក ត្រូវសូមបាត្របាន។
[១៣០] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថា ព្រះដ៏មានព្រះភាគ បានទ្រង់អនុញ្ញាតឱ្យភិក្ខុដែលមានបាត្របាត់ ឬមានបាត្របែក គួរសូមបាត្របានដូច្នេះ សូម្បីមានបាត្របែក ឬធ្លុះ ឬដាច់ ឬស្នាមប្រេះ
ID: 636783310427921974
ទៅកាន់ទំព័រ៖