ព្រះត្រៃបិដក ភាគ ០៣
គ្រាន់តែបន្ដិចបន្ដួច ក៏គ្មានដឹងប្រមាណ ចេះតែសូមបាត្រគេជាច្រើន គ្រានោះ ស្មូនឆ្នាំងនោះរវល់ធ្វើបាត្រជាច្រើនប្រគេនភិក្ខុទាំងឡាយដូចកាលជាន់មុន ក៏មិនអាចនឹងធ្វើភាជន៍សម្រាប់ចំណាយឯទៀតបាន សូម្បីរកចិញ្ចឹមជីវិតខ្លួនក៏មិនកើត កូននឹងប្រពន្ធទាំងឡាយ របស់ស្មូនឆ្នាំងនោះក៏ព្រួយលំបាក។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្ដុះបង្អាប់ ដូចកាលជាន់មុនទៀតថា ហេតុអ្វីបានជាសមណៈទាំងឡាយ ជាកូនចៅរបស់ព្រះពុទ្ធជាសក្យបុត្ដ មិនដឹងប្រមាណ សូមបាត្រគេជាច្រើន ស្មូនឆ្នាំងនេះរវល់តែធ្វើបាត្រជាច្រើនប្រគេនភិក្ខុទាំងនេះ ក៏មិនអាចដើម្បីនឹងធ្វើភាជន៍ដទៃសម្រាប់ចំណាយបាន សូម្បីនឹងរកចិញ្ចឹមជីវិតខ្លួនក៏មិនកើត កូននិងប្រពន្ធទាំងឡាយរបស់ស្មូនឆ្នាំងនោះសោត ក៏ព្រួយលំបាក។ ភិក្ខុទាំងឡាយ បានឮពាក្យដែលពួកមនុស្សទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ (ដូច្នោះ)។ ពួកភិក្ខុណា ដែលមានសេចក្ដីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ហេតុអ្វីបានជាពួកឆព្វគ្គិយភិក្ខុ មានបាត្របែក ឬធ្លុះ ឬដាច់ ឬស្នាមប្រេះ គ្រាន់តែបន្ដិចបន្ដួច មិនដឹងប្រមាណ ចេះតែសូមបាត្រគេជាច្រើន។ ទើបភិក្ខុទំាងនោះ
ID: 636783310774081773
ទៅកាន់ទំព័រ៖