ព្រះត្រៃបិដក ភាគ ០៣
ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយមានបាត្របែក ឬធ្លុះ ឬដាច់ ឬស្នាមប្រេះគ្រាន់តែបន្ដិចបន្ដួច ក៏មិនដឹងប្រមាណ ចេះតែសូមបាត្រគេជាច្រើន ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ហេតុអ្វីបានជាអ្នកទាំងឡាយមានបាត្របែកតែបន្ដិចបន្ដួចខ្លះ ធ្លុះតែបន្ដិចបន្ដួចខ្លះ ដាច់តែបន្ដិចបន្ដួចខ្លះ ស្នាមប្រេះតែបន្ដិចបន្ដួចខ្លះ ក៏មិនដឹងប្រមាណហើយនាំគ្នាសូមបាត្រជាច្រើន ម្នាលមោឃបុរសទាំងឡាយ កម្មដែលអ្នកធ្វើនេះ មិនមែននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនឹងបាននាំឱ្យរឹងរឹតតែជ្រះថ្លាដល់ជនទាំងឡាយ ដែលជ្រះថ្លាហើយក៏ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយមានបាត្រមិនទាន់មានចំណងគ្រប់៥អន្លើ ឱ្យគេរកបាត្រថ្មីទៀត (បាត្រនោះ) ជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនោះត្រូវលះបង់បាត្រនោះក្នុងភិក្ខុបរិសទ្យ។ បាត្រណាជាទីបំផុតរបស់ភិក្ខុបរិសទ្យនោះ
ID: 636783311037626847
ទៅកាន់ទំព័រ៖