ព្រះត្រៃបិដក ភាគ ០៣

បាត្រ​នោះ​ភិក្ខុ​ដែល​បាន​សន្មត​ ​ត្រូវ​ប្រគល់​បាត្រ​នោះ​ ​ឱ្យ​ដល់​ភិក្ខុ​នោះ​ដោយ​ពាក្យ​ថា​ ​ម្នាល​ភិក្ខុ​ ​នេះ​បាត្រ​របស់​លោ​កៗ​ ​គប្បី​ប្រើប្រាស់​ត្រាតែ​បែក​។​ ​នេះ​ជា​សាមីចិកម្ម​(​គឺ​ការ​ប្រពៃ​)​ ​ក្នុង​ការ​លះបង់​បាត្រ​នោះ​។​ ​
 [​១៣១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​មាន​សេចក្ដី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​។​ ​បាត្រ​ដែល​គ្មាន​ចំណង​ ​ឬ​មាន​ចំណង​តែមួយ​អន្លើ​ ​ឬ​ពីរ​អន្លើ​ ​បី​អន្លើ​ ​បួន​អន្លើ​ ​ហៅថា​បាត្រ​មាន​ចំណង​មិនទាន់​ដល់៥អន្លើ​។​ ​បាត្រ​ដែល​មានស្នាម​ប្រេះ​បែក​មិនទាន់​ដល់​ពីរ​ធ្នាប់​ ​ហៅថា​បាត្រ​មិនទាន់​មានឱកាស​នៃ​ចំណង​។​ ​បាត្រ​ដែល​មានស្នាម​ប្រេះ​បែក​ប្រមាណ​ដល់​ពីរ​ធ្នាប់​ ​ហៅថា​បាត្រ​មានឱកាស​នៃ​ចំណង​ ​(​មួយអន្លើ​)​។​ ​ដែល​ហៅថា​បាត្រ​ថ្មី​ ​សំដៅយក​ការ​សូម​បាត្រ​ជា​ប្រមាណ​។​ ​ពាក្យ​ថា​ ​ឱ្យ​គេ​រក​ ​សេចក្ដី​ថា​ ​ភិក្ខុ​សូម​បាត្រ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​តាម​ប្រយោគ​ ​បាត្រ​នោះ​ជា​និ​ស្ស​គ្គិ​យក្នុង​ខណៈ​ដែល​បាន​មក​ ​ភិក្ខុ​ត្រូវ​លះបង់​ក្នុង​កណ្ដាល​សង្ឃ​។​ ​ភិក្ខុ​ទាំងពួង​ត្រូវ​យក​បាត្រ​ដែល​ភិក្ខុ​បាន​អធិដ្ឋាន​ហើយ​ទៅ​ប្រជុំ​គ្នា​។​ ​ភិក្ខុ​មិន​ត្រូវ​អធិដ្ឋាន​បាត្រ​អាក្រក់​ទុក​ដោយ​គិតថា​ ​អញ​នឹង​យក​បាត្រ​ថ្លៃ​ច្រើន​។​ ​បើ​ភិក្ខុ​អធិដ្ឋាន​បាត្រ​អាក្រក់​ទុក​ដោយ​គិតថា​ ​អញ​នឹង​យក​បាត្រ​ថ្លៃ​ច្រើន​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​លះបង់​បាត្រ​យ៉ាងនេះ
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636783311355035002
ទៅកាន់ទំព័រ៖